អត្ថបទ៖ សំនៀង
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងពិធីប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យដែលបានចុះបញ្ជីមានលក្ខណ:ជាប្រព័ន្ធ ដែលធ្វើឡើងនៅបរិវេណវត្តព្រៃបន្ទាំ ភូមិព្រៃបន្ទាំ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។
យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុយោដី ខេត្តកំពត បានឱ្យដឹងថា ក្នុងថ្ងៃនេះបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុចំនួន ៥ភូមិ ដែលមានបណ្ណសរុបចំនួន ៨.៧៤៣ បណ្ណ ស្មើនឹង២.៩២១ គ្រួសារ និងប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យចំនួន៥ ភូមិ ដែលមានក្បាលដីសរុបចំនួន ១០.០១៣ ក្បាលដី ស្មើនឹង ៦.៥៧១ គ្រួសារ៕
11-មិថុនា-2025 - ម៉ោង 03:54:PM
11-មិថុនា-2025 - ម៉ោង 03:08:PM
11-មិថុនា-2025 - ម៉ោង 12:51:PM
10-មិថុនា-2025 - ម៉ោង 05:42:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា