សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

តំណាងប្រជាសហគមន៍មនោរម្យ ក្នុងខេត្តព្រះវិហារដាក់ញត្តិជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីសុំអន្តរាគមន៍ករណីវិវាទដីធ្លីទំហំជាង ១៧០ហិកតា

11-មិថុនា-2025 - ម៉ោង 03:54:PM

អត្ថបទ៖ យូ វាសនា

នៅថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋនៅក្នុងសហគមន៍មនោរម្យស្ថិតនៅភូមិបារ៉ែន ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ចំនួន៤នាក់តំណាងឲ្យ៣៥គ្រួសារ បានមកដាក់ញត្តិជូន រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឱ្យជួយដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋចំនួន ៣៥ គ្រួសារ ដែលមានទំហំដី ១៧៥,៥ហិតា ជាមួយក្រុមហ៊ុនសិលាដាម៉ិច។

លោក ប៉ាង ចន្ថា បានប្រាប់ប៉ៃតងប៉ុស្តិ៍ថា លោកជាប្រជាពលរដ្ឋបានចូលរស់នៅអាស្រ័យផល និងបាន សាងសង់លំនៅដ្ឋានតាំងពីដូនតារហូតតកូនតចៅ លុះដល់ឆ្នាំ២០២៤មានក្រុមហ៊ុនសិលាដាម៉ិចបានដាក់គ្រឿង ចក្រមកឈូកឆាយលើដីធ្លីប្រជាពលរដ្ឋហើយអះអាងថាជាដីរបស់ក្រុមហ៊ុន ដែលទទួលបានការវិនិ​​យោគ​ពីរដ្ឋតាមរយៈដីសម្បទានសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យប៉ះពាល់ដីធ្លីលំនៅដ្ឋាន ដីស្រែចំការរបស់ប្រជាពលរដ្ឋ។ ហើយដីធ្លីពួកគាត់មានឯកសារទទួលស្គាល់ពីមេភូមិម្រេច និងមេឃុំស្រយង់ ចំនួនប្រជាពលរដ្ឋ៣៥ គ្រួសារ មាន ទំហំដី១៧៥,៥ហិចតា ក្នុងនោះមានដីលំនៅដ្ឋាន២៦ហិកតា និងដីស្រែចំការចំនួន​១៤៩,៥ហិកតា ។

ករណីនេះលោក ស្នើសុំសំណូមពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មេត្តាជួយដោះស្រាយវិវាទដីធ្លី ឱ្យប្រជាពលរដ្ឋ៣៥ គ្រួសារ ជាមួយក្រុមហ៊ុនសិលាដាម៉ិចនេះផង។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានវិវាទដីធ្លីនេះពុំទាន់ទទួលបានការដោះស្រាយណាមួយឡើយទេ ទើបមកដាក់ញត្តិស្នើរសុំឱ្យ ឯកឧត្តមឧបរដ្ឋមន្ដ្រី ជួយដោះស្រាយជូនប្រជាពលរដ្ឋ។

ក្រោយពីពួកគាត់បានចូលទៅដាក់ញត្តិនៅក្នុងក្រសួងរួចមក មន្ត្រីក្រសួងក៏បានទទួលនូវញត្តិ និងចុះហត្ថលេខា ព្រមទាំងផ្ដល់លេខទូរសព្ទ សម្រាប់ទំនាក់ទំនងអោយពួកគាត់សម្រាប់សួរព័ត៌មាននៅពេលក្រោយ រួមពួកគាត់ក៏ត្រឡប់មកខេត្តព្រះវិហារវិញ៕


ព័ត៌មានទាក់ទង

តំណាងប្រជាសហគមន៍មនោរម្យ ក្នុងខេត្តព្រះវិហារដាក់ញត្តិជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីសុំអន្តរាគមន៍ករណីវិវាទដីធ្លីទំហំជាង ១៧០ហិកតា ក្រសួងរៀបចំដែនដី បើកកិច្ចពិគ្រោះយោបល់ស្ដីពី ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ រដ្ឋបាលខេត្តព្រៃវែងជូនដំណឹងពីការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅក្នុងឃុំស្វាយជ្រុំ រដ្ឋបាលខេត្តតាកែវ ចេញសេចក្ដីជូនដំណឹងពីរការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី នៅភូមិចំនួន២ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននានាបានឯកភាពគាំទ្រការចុះបញ្ជីដីរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីការពារបឹងទន្លេសាប រដ្ឋបាលខេត្តព្រៃវែងជូនដំណឹងអំពីការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ខេត្តឧត្ដរមានជ័យជាខេត្តទី៧ បិទបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ   រដ្ឋបាលខេត្តឧត្តរមានជ័យនឹងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ពលរដ្ឋក្នុងឃុំមួយចំនួននៃក្រុងស្រុកចំនួន៣ រដ្ឋបាលខេត្តតាកែវប្រកាសជាធារណៈឯកសារនៃការវិនិច្ឆ័យដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីធ្លីថតំបន់វិនិច្ឆ័យនៃភូមិអង្គរ ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម