អត្ថបទ៖សំនៀង
គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកប្រចាំនៅច្រកព្រំដែនអន្តរជាតិនានា រវាងកម្ពុជា-ថៃ មានដូចជា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកព្រំដែនអន្តរជាតិអូរស្មាច់ ច្រកព្រំដែនអន្តរជាតិព្រំ ច្រកព្រំដែនអន្តរជាតិចាំយាម ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី និងច្រកព្រំដែនអន្តរជាតិដូង បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ ជាពិសេសគឺការផ្តល់ព័ត៌មានស្តីពីឱកាសការងារជាច្រើនកន្លែង ក៏ដូចជាការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍របបសន្តិសុខសង្គមដែលនឹងទទួលបាន នៅពេលបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរទទួលបានការងារធ្វើនៅកម្ពុជា ជាមួយនឹងក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីជាមួយ ប.ស.ស.៕
16-មិថុនា-2025 - ម៉ោង 05:17:PM
16-មិថុនា-2025 - ម៉ោង 03:23:PM
15-មិថុនា-2025 - ម៉ោង 04:08:PM
15-មិថុនា-2025 - ម៉ោង 12:18:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា