អត្ថបទ៖ វិចិត្រ
តាមរយៈលទ្ធផលនៃការស្ទាបស្ទង់មតិលើជម្លោះព្រំដែនកម្ពុជា-ថៃ ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បង្ហាញថា ពលរដ្ឋច្រើនលើសលប់ពេញចិត្តចំពោះចំណាត់ការរដ្ឋាភិបាលកម្ពុជា។
AVI បានឱ្យដឹងថា ការស្ទាបស្ទង់មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ របស់ខ្លួន គឺដើម្បីស្វែងយល់អំពីមតិសាធារណៈ និងការយល់ឃើញរបស់ ប្រជាជនកម្ពុជា ជាពិសេសចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះ តំបន់ព្រំដែនជាមួយភាគីថៃ។
ការស្ទង់មតិនេះ បានធ្វើការប្រមូលទិន្នន័យបឋមតាមរយៈប្រព័ន្ធអនឡាញ និងសម្ភាសន៍ដោយផ្ទាល់ជាមួយប្រជាជនចំនួន ១.៥៨៨ នាក់ ក្នុងនោះមាន យុវជន វ័យកណ្តាល និងវ័យចំណាស់ មកពីមជ្ឈដ្ឋានផ្សេងៗគ្នា រួមមានពលករក្នុង និងក្រៅស្រុក បុគ្គលិកឯកជន មន្ត្រីរាជការ និស្សិត ក្រុមផ្សេងៗ និងអាជីវករ ដែលជាលទ្ធផល ៩៣,៦% ពេញចិត្តចំពោះចំណាត់ការទូទៅរបស់ រដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ៩៩,៨% គាំទ្រដល់រដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែននៅតំបន់ មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ក្នុងនោះដែរ ប្រជាជនបានផ្តល់តម្លៃលើការចរចាទ្វេភាគី ២៩,៣% ដរាបណាមានការតភ្ជាប់ជាមួយតុលាការ ICJ ហើយមនុស្សប្រមាណ ១,១% មានជំនឿលើការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់តែមួយមុខ ហើយប្រមាណ ០,២% បានជ្រើសរើសមាគ៌ាសង្គ្រាម។
តាមរយៈការស្ទាបស្ទង់មតិនេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានធ្វើការសន្និដ្ឋានថា រដ្ឋាភិបាលកម្ពុជាជាប្រទេសឯករាជ្យ អធិបតេយ្យ មានភាពម្ចាស់ការ និងមានបទពិសោធន៍ចាស់ទុំផ្នែក នយោបាយ មានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយស៊ីជម្រៅ និងវែងឆ្ងាយក្នុងការដោះស្រាយជម្លោះតំបន់ព្រំ ដែនជាមួយថៃ៕
17-មិថុនា-2025 - ម៉ោង 05:07:PM
16-មិថុនា-2025 - ម៉ោង 05:57:PM
13-ឧសភា-2025 - ម៉ោង 10:33:AM
05-ឧសភា-2025 - ម៉ោង 10:58:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា