សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ប្រមុខក្រសួងការពារជាតិកម្ពុជា ឆ្លើយតបការលើកឡើងថា«កម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ»

14 ម៉ោងមុន

 

អត្ថបទ៖ កែវ រតនៈ

ក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិគឺឯកឧត្តមទៀ សីហា ដែលបានផ្សព្វផ្សាយប៉ុន្មានម៉ោងមុននេះ បានសរសេរថា យោធាថៃចោទថា៖ «កម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ»។ ឯកឧត្តម បានលើកឡើងថា  នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា ពេលយើងបំពាក់សព្វាវុធគឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុង មកផ្ទះខ្លួនឯងនោះទេ ។ ឯកឧត្តម ក៏បានលើកជាចម្ងល់ថា« ឬមួយកងទ័ពថៃរៀនយុទ្ធវិធី ខុសពីកម្ពុជា???  »

យ៉ាងនេះ ក្តីឯកឧត្តមក៏បានសរសេរថា «ជម្រើសសន្តិវិធី គឺការចរចារវាងរដ្ឋាភិបាលទាំងពីរ ទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗ ចំពោះផ្នែកយោធា គឺជម្រើសចុងក្រោយ។យើងត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ៕»

ការឆ្លើយតបរ​បស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានេះ បន្ទាប់ពីសម្ដេចតេជោហ៊ុន សែន​ ប្រធានព្រឹទ្ធសភាបានថ្លែងក្នុងសារពិសេសមួយថា កម្ពុជា មិនមែនខ្វះអាវុធ ឬខ្វះកម្លាំងដើម្បីវៃគ្នាទេ តែកម្ពុជាមិនចង់វៃគ្នាទេ មិនចង់វៃអ្នកណាទាំងអស់ ត្រឹមតែការពារទឹកដីរបស់ខ្លួនប៉ុណ្ណោះ៕

 

ព័ត៌មានទាក់ទង

ប្រមុខក្រសួងការពារជាតិកម្ពុជា ឆ្លើយតបការលើកឡើងថា«កម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ» ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបើកកិច្ចប្រជុំស្តីពី “ការអនុវត្តកិច្ចការសវនកម្មឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប.ស.ស.” ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផ្សព្វផ្សាយអំពី គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ចំនួន៧ចំណុច បើមានការរឹតត្បិតសិទ្ធិសេរីភាពសហជីពមែននោះ នឹងមិនមានការជួបជុំសម្ដែងមតិពីគ្រប់និន្នាការនៅថ្ងៃ១ឧសភាបានទេ ច្រកទ្វារព្រំដែនអានសេះ បានបើកដំណើរឡើងវិញហើយបន្ទាប់ពីថៃបានបិទដោយឯកតោភាគី កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នាវាចំបាំងរុស្ស៊ី៣គ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន បញ្ចប់ទស្សកិច្ចផ្លូវរដ្ឋនៅកម្ពុជាជាមួយផ្លែផ្កាជាច្រើនសម្រាប់ប្រទេសទាំងពីរ រដ្ឋមន្ត្រីក្រសួងការងារ​ ពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម