សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋមន្ត្រីក្រសួងបរិស្ថានថា ក្រសួងកំពុងអភិវឌ្ឍតំបន់អេកូទេសចរណ៍ជាច្រើន ដែលទាក់ទាញ ចំណូលទ្រទ្រង់ជីវភាពប្រជាសហគមន៍

8 ម៉ោងមុន

អត្ថបទ៖ វិចិត្រ

 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ថ្លែងថា ក្រសួងបរិស្ថាន បាននិងកំពុងធ្វើការអភិវឌ្ឍតំបន់អេកូទេសចរណ៍ សហគមន៍ទេសរណ៍ តំបន់ទេសចរណ៍ផ្សងព្រេងនានា ជាច្រើនមកហើយ ដូចជា នៅភ្នំខ្នងផ្សារ រមណីដ្ឋានគិរីរម្យ និងភ្នំគូលែន ជាដើម ដើម្បីទាក់ទាញទេសចរស្នាក់នៅ និងកម្សាន្ត ដែលកំពុងទាញចំណូល ដោយផ្ទាល់សម្រាប់ទ្រទ្រង់ ដល់សហគន៍នៅតំបន់នោះ។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកដំបូង របស់គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍសហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។

 

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងបន្ថែមទៀតថា ចំពោះតំបន់ដែលក្រសួង បានអភិវឌ្ឍន៍រួចហើយនោះ ក្រសួង បានប្រគល់ទៅឱ្យសហគមន៍ ជាអ្នកគ្រប់គ្រងដោយផ្ទាល់ ដើម្បីប្រមូលចំណូលសម្រាប់ទ្រទ្រង់ និងរស់ដោយខ្លួនឯង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់អ្នកពាក់ព័ន្ធឱ្យជួយបណ្តុះបណ្តាល ដោយធ្វើយ៉ាងណាឱ្យតំបន់ទាំងនោះមានភាពស្រស់បំព្រងប្រកបដោយអនាម័យ និងបរិស្ថាន និងមានចំណតឱ្យបានត្រឹមត្រូវផងដែរ ដើម្បីជាការទាក់ទាញទេសចរជាតិ និងអន្តរជាតិ ចង់ទៅលេងម្តងហើយម្តងទៀត។

 

តាមរបាយការណ៍ឱ្យដឹងថាក្នុងរយៈពេល ៥ខែឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣លាននាក់ ដែលមានកំណើន ១១.៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ តួលេខនេះ គឺដូចទៅនឹងការរំពឹងទុក ឬផែនការដែលបានដាក់ចេញ ដោយឆ្នាំ២០២៥ កម្ពុជាបានដាក់ការរំពឹងទុកថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាន ២សែននាក់។ ដោយឡែកសម្រាប់ភ្ញៀវទេសចរជាតិរយៈពេល ៥ខែដូចគ្នា ទទួលបានប្រមាណ ១៣លាននាក់ មានកំណើន ៥០ភាគរយ ធៀបនឹងឆ្នាំ២០២៤៕

 

 

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីក្រសួងបរិស្ថានថា ក្រសួងកំពុងអភិវឌ្ឍតំបន់អេកូទេសចរណ៍ជាច្រើន ដែលទាក់ទាញ ចំណូលទ្រទ្រង់ជីវភាពប្រជាសហគមន៍ ភ្ញៀវទេសចរជិត២៤លាននាក់ធ្វើដំណើរកម្សាន្តទូទាំងប្រទេសនាឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ សង្ក្រាន្តវត្តភ្នំទទួលភ្ញៀវទេសចរជិត៣លាននាក់ ក្នុងរយៈពេល៣ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ៨០ម៉ឺននាក់ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីថ្ងៃទី១ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ មានភ្ញៀវទេសចរជាតិមកលេងកម្សាន្តសរុបជិត៣៦ម៉ឺននាក់ និងទេសចរបរទេសប្រមាណជាង១ពាន់នាក់ អ្នកជំនាញអះអាងភ្ញៀវទេសចរចាប់អារម្មណ៍តំបន់២ក្នុងរដូវកាលធ្លាក់ខ្យល់នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤  រយៈពេល០៣ថ្ងៃ មានចំនួនជិត៨លាននាក់ សមាគមទេសចរណ៍កម្ពុជាជំរុញឱ្យក្រសួង និងភាគីពាក់ព័ន្ធសហការសម្របសម្រួលដល់ភ្ញៀវ និងអ្នកសារព័ត៌មានអន្តរជាតិដែលជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម