សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋបាលខេត្តព្រៃវែងជូនដំណឹងពីការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅក្នុងឃុំស្វាយជ្រុំ

11-មិថុនា-2025 - ម៉ោង 12:51:PM

អត្ថបទ៖ វិចិត្រ

តាមការចេញផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជូនដំណឹងដល់ពលរដ្ឋរស់នៅក្នុងភូមិពោធិ៍តាមុំ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ឱ្យដឹងថា​ រដ្ឋបាលខេត្តព្រៃវែង នឹងធ្វើការចែកប័ណ្ណកម្មសិទ្ធិធ្លី ជូនដល់ម្ចាស់កម្មសិទ្ធិចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដែលទីតាំងចែកប័ណ្ណស្ថិតក្នុងភូមិពោធិ៍តាមុំ។

តាមរយៈសេចក្តីជូនដំណឹងខាងលើរដ្ឋបាលខេត្តព្រៃវែងបញ្ជាក់ថា ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីប្រភេទស្លាបមាន់ (ប័ណ្ណស្លាបមាន់) ឬ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមក ក្នុងតំបន់ខាងលើនឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះតទៅ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានស្នើដល់ម្ចាស់ក្បាលដីស្ថិតនៅទីតាំងខាងលើ ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមកឱ្យយកប័ណ្ណទាំងនោះមកប្រគល់ដល់មន្ត្រីរដ្ឋបាលសុរិយោដី ដើម្បីទទួលយកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញ ដែលនឹងប្រគល់ជូនដោយមន្ត្រីរដ្ឋបាលសុរិយោដីនៅភូមិពោធិ៍តាមុំ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ជាកំហិត។

ចំពោះម្ចាស់បំណុលដែលបានទទួលបញ្ចាំ ឬ ហ៊ីប៉ូតែក ពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ រដ្ឋបាលខេត្តព្រៃវែងស្នើឱ្យយកប័ណ្ណទាំងនោះមកជូនមន្ត្រីសុរិយោដីធ្វើនិយ័តកម្មដើម្បីធានាប្រាក់របស់ពួកគេ៕

 

 

 

ព័ត៌មានទាក់ទង

តំណាងប្រជាសហគមន៍មនោរម្យ ក្នុងខេត្តព្រះវិហារដាក់ញត្តិជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីសុំអន្តរាគមន៍ករណីវិវាទដីធ្លីទំហំជាង ១៧០ហិកតា ក្រសួងរៀបចំដែនដី បើកកិច្ចពិគ្រោះយោបល់ស្ដីពី ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ រដ្ឋបាលខេត្តព្រៃវែងជូនដំណឹងពីការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅក្នុងឃុំស្វាយជ្រុំ រដ្ឋបាលខេត្តតាកែវ ចេញសេចក្ដីជូនដំណឹងពីរការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី នៅភូមិចំនួន២ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននានាបានឯកភាពគាំទ្រការចុះបញ្ជីដីរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីការពារបឹងទន្លេសាប រដ្ឋបាលខេត្តព្រៃវែងជូនដំណឹងអំពីការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ខេត្តឧត្ដរមានជ័យជាខេត្តទី៧ បិទបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ   រដ្ឋបាលខេត្តឧត្តរមានជ័យនឹងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ពលរដ្ឋក្នុងឃុំមួយចំនួននៃក្រុងស្រុកចំនួន៣ រដ្ឋបាលខេត្តតាកែវប្រកាសជាធារណៈឯកសារនៃការវិនិច្ឆ័យដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីធ្លីថតំបន់វិនិច្ឆ័យនៃភូមិអង្គរ ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម