សារព័ត៌មានបៃតងប៉ុស្តិ៍

គាំពារសង្គម

កម្ពុជាសម្រេចជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦

ដោយ៖ វិចិត្រ   ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា កម្ពុជាបន្តសម្រេចបាន​សមិទ្ធ​ផល​ដ៏​សំខាន់ក្នុង​ការប្រយុទ្ធ​ប្រឆាំងជំងឺគ្រុនចាញ់ ដោយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ មិនបាន​រក​ឃើញ​ករណីឆ្លងថ្មីក្នុងស្រុកឡើយ ខណៈពុំមានករណីស្លាប់ដោយសារជំងឺនេះ ចាប់តាំង​ពី​ឆ្នាំ​២០១៨​មក។   យោងសេចក្តី

បរិស្ថាន
អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់

ដោយ៖ វិចិត្រ   អ្នកដើរព្រៃ និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រទះឃើញសត្វ បង្គួយបន្លាភ្នំ ឬ បង្គួយស្នែង នៅក្នុងតំបន់សក្តានុពលទេសចរណ៍លម្ហែបៃតងលើភ្នំទំព័រ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ដែលមានកម្ពស់ប្រមាណ ១.៥៥១ម៉ែត្រ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមការផ្សព្វផ្សាយឱ្យដឹងរបស់បន្ទីរបរិស្ថានខេត្តពោធិ៍​សាច់ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។   បើតាមមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក្នុងនោះក្រុមអ្នកដើរព្រៃបានឱ្យដឹងថា សត្វប្រភេទនេះជា​ជីវ​ចម្រុះ​ដ៏កម្រ ដែល

ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់

ដោយ៖ វិចិត្រ   ក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានតម្រូវឱ្យក្រុមហ៊ុន FANG XING GARMENT CO., LTD. ដែលមានទីតាំងនៅរាជធានីភ្នំពេញ កែតម្រូវការបំពុលខ្យល់ និងទទួលរងការពិន័យតាមច្បាប់ បន្ទាប់ពីមន្ត្រីជំនាញរកឃើញការដុតកម្ទេចក្រណាត់ក្នុងឡចំហាយ និងការបញ្ចេញផ្សែងលើសស្តង់ដាគុណភាពខ្យល់។   លទ្ធផលនៃការចុះអធិការកិច្ចបានបង្ហាញថា ក្រុមហ៊ុនបានប្រើប្រាស់កម្ទេចក្រណាត់ជាឥន្ធនៈសម្រាប់ឡចំហាយ បណ្តាលឱ្យមានការបញ្ចេញផ្សែងលើសស្តង់ដាដែលច្បាប់កំណត់ ហើយពុំបានបំពាក់ប្រព័ន្ធសម្អាតផ្សែងត្រឹមត្រូវ។  

ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា

ដោយ៖ វិចិត្រ   ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា សម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី១១ ឈ្មោះ ហៃសិន (Haishen) ដែលកំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី បក់គ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងប្រទេសកម្ពុជា។   លិខិតជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាក់ថា កម្ពុជាមិនស្ថិតក្នុងគន្លងផ្លូវដើររបស់ព្យុះ ហៃសិន នោះទេ ប៉ុន្តែឥទ្ធិពលរបស់វានឹងបន្តរហូតដល់ថ្ងៃទី១៧ ខែ

ក្រសួងបរិស្ថានជំរុញការដាំដើមឈើ តាមរយៈយុទ្ធនាការ ពន្លកបៃតង

ដោយ៖ វិចិត្រ   ក្រសួងបរិស្ថានបន្តជំរុញចលនាដាំដើមឈើទូទាំងប្រទេស ដោយចាត់ទុកការដាំដើម​ឈើ​ជាការ​វិនិយោគដ៏មានតម្លៃសម្រាប់ការអភិរក្សបរិស្ថាន និងការអភិវឌ្ឍសហគមន៍ប្រកបដោយ​ចីរភាព។ នេះបើតាមការលើកឡើងរបស់ក្រសួងបរិស្ថានតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ខ្លួននៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។   តាមក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២៦នេះ ខ្លួនបានពង្រីកការផលិតកូនឈើ និងគ្រោងចែកជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន ៥លានដើម រួមមានឈើប្រណិត ឈើហូបផ្លែ និងកូនត្នោត ដើម្បីលើកទឹកចិត្តឱ្យមានការដាំដើមឈើកាន់តែទូលំទូលាយ។ &nbs

អត្ថបទពេញនិយម

ព័ត៌មាន

កសិកម្ម

ក្រសួងកសិកម្មបើកសិក្ខា​សាលាពិគ្រោះយោបល់ស្តីពី«ការលើកស្ទួយផលិតកម្មម្រេច​ប្រកបដោយសុវត្ថិភាពនិងភាតរភាព» ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុង​វិស័​យកសិកម្ម តាមផ្ទាលឌីជីថល រដ្ឋមន្រ្តីក្រសួងកសិកម្ម បើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើស ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូល​ជ្រូក​រស់ និង​សាច់បង្កកខុសច្បាប់ អាជ្ញាធរបដិសេដ្ឋសំណើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋចំនួន១៥៥គ្រួសារ ក្នុងខេត្តកំពង់ធំ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម ទទួលជួបជាមួយ​អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា​ ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត និងអគ្គទីប្រឹក្សាថ្មី ​របាំងសាច់អួនក្រឡាញឹក១២របាំង ដែលមានប្រវែងស្មើនឹង១២០០ម៉ែត្រ ត្រូវបានបង្ក្រាបក្នុងខេត្តកំពង់ធំ