អត្ថបទ៖ វិចិត្រ
តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង នឹងធ្វើការចែក វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដីដែលស្ថិតនៅភូមិត្រពាំងក្តាម ឃុំ ព្រៃ ទទឹង ស្រុក មេសាង ខេត្តព្រៃវែង។ ការណ៍នេះនឹងធ្វើឡើងរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
សេចក្តីជូនដំណឹងលើកឡើងថា ចំពោះប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់) ឬ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមក ក្នុងតំបន់នេះនឹងត្រូវអស់ សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះតទៅ។
ក្នុងន័យនេះរដ្ឋបាលខេត្តព្រៃវែងស្នើឱ្យម្ចាស់ក្បាលដីស្ថិតនៅទីតាំងខាងលើ ដែលមានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ កន្លងមកឱ្យ យកប័ណ្ណទាំងនោះទៅប្រគល់ឱ្យ មន្ត្រីរដ្ឋបាលសុរិយោដី ដើម្បីទទួលយកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញ ដែលនឹងប្រគល់ជូនដោយ មន្ត្រីរដ្ឋបាលសុរិយោដីនៅភូមិត្រពាំងក្តាម ចាប់ពីថ្ងៃទី២២ខែដល់ថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៥ ជាកំហិត។
ចំពោះម្ចាស់បំណុលដែលបានទទួលបញ្ចាំ ឬ ហ៊ីប៉ូតែក ពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ រដ្ឋបាលខេត្តបានស្នើឱ្យយកប័ណ្ណទាំងនោះទៅជូនមន្ត្រីសុរិយោដីធ្វើនិយ័តកម្មដើម្បីធានាប្រាក់របស់ពួកគេ៕
20-ឧសភា-2025 - ម៉ោង 11:12:AM
16-ឧសភា-2025 - ម៉ោង 02:16:PM
12-ឧសភា-2025 - ម៉ោង 12:45:PM
06-ឧសភា-2025 - ម៉ោង 01:36:PM