អត្ថបទ៖សំនៀង
រដ្ឋបាលខេត្តតាកែវ ចេញសេចក្តីជូនដំណឹងដល់ម្ចាស់ដីនៃក្បាលដីនៅតំបន់វិនិច្ឆ័យនៅភូមិក្រាំងបន្ទាយ និងភូមិតាប៉ែន ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ឱ្យបានជ្រាបថា ក្រោមដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវនឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដីចំនួន ១៣៩៧ក្បាលដី ដែលមានប្រជាពលរដ្ឋប្រមាណ ២៩៨ គ្រូសារ នៅភូមិក្រាំងបន្ទាយ និងភូមិតាប៉ែន ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ទីតាំងចែកប័ណ្ណស្ថិតនៅវត្តថ្លឹកជ្រុំ ក្នុងភូមិចានទាប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (បណ្ណស្លាប់មាន់) ឬបណ្ណ សម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមក ក្នុងតំបន់នេះនឹងត្រូវអស់សុពលភាព តាមផ្លូវច្បាប់ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះតទៅ។
រដ្ឋបាលខេត្តតាកែវបានបន្តទៀតថា សេចក្តីដូចបានជម្រាបជូនខាងលើ សូមម្ចាស់ក្បាលដីស្ថិតនៅទីតាំងខាងលើ ដែលមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក មេត្តាយកបណ្ណទាំងនោះមកប្រគល់ឱ្យ មន្ត្រីរដ្ឋបាលសុរិយោដី ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញដែលនឹងត្រូវប្រគល់ ជូនដោយមន្ត្រីរដ្ឋបាលសុរិយោដីនៅភូមិក្រាំងបន្ទាយ និងភូមិតាប៉ែន ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ពី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ។ ចំពោះម្ចាស់បំណុលដែលបានទទួលបញ្ចាំ ឬហ៊ីប៉ូតែកពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកបណ្ណទាំងនោះមកជូនមន្ត្រីរដ្ឋបាលសុរិយោដីធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក៕
11-មិថុនា-2025 - ម៉ោង 03:08:PM
11-មិថុនា-2025 - ម៉ោង 12:51:PM
10-មិថុនា-2025 - ម៉ោង 05:42:PM
27-ឧសភា-2025 - ម៉ោង 10:29:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា