អត្ថបទ៖ វិចិត្រ
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តឧត្តរមានជ័យនឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំមួយចំនួនក្នុងក្រុងស្រុកចំនួន៣ នៃខេត្តឧត្តរមានជ័យ។ ការណ៍នេះនឹងធ្វើឡើងនៅបរិវេណវិទ្យាល័យហ៊ុនសែនចុងកាល់។
នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ភូមិទាំងនោះរួមមាន ភូមិទាំងនោះរួមមានភូមិចុងកាល់ ភូមិគោកវត្ត ភូមិព្រៃធំ និងភូមិក នៃឃុំចុងកាល់ ស្រុកចុងកាល់ ភូមិត្រពាំងតាវ និងភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង និងភូមិគិរីវ័ន្ត សង្កាត់កូនក្រៀល និងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងំរោង ខេត្តឧត្តមានជ័យ។
ក្នុងន័យនេះរដ្ឋបាលខេត្តបានស្នើដល់សាធារណជនជាអ្នកកាន់កាប់ដីលំនៅដ្ឋាន ដីកសិកម្ម ព្រមទាំងគ្រប់មន្ទីរអង្គភាព និងស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់ខាងលើ អញ្ជើញមកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ តាមពេលកំណត់ និងទីតាំងខាងលើ។
ចំពោះបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី(ចាស់)ត្រូវអស់សុពលភាពតាម ផ្លូវច្បាប់ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រនេះតទៅ។ រដ្ឋបាលខេត្តក៏បានស្នើទៅដល់ភាគីពាក់ព័ន្ធ ចូលមកផ្តល់ព័ត៌មានដល់មន្ត្រីជំនាញដែលប្រចាំការនៅ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងស្រុកដែលទីតាំងដីស្ថិតនៅដើម្បីធ្វើការផ្ទេរអចលនវត្ថុ តាមផ្លូវការ ប្រសិនបើមានការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ។
ជាមួយគ្នានេះដែរ ចំពោះម្ចាស់បំណុលដែលបានទទួលបញ្ចាំ ឬហ៊ីប៉ូតែក ពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកបណ្ណទាំងនោះមកជូនមន្ត្រីរដ្ឋបាលសុរិយោដីធ្វើនិយតកម្មដើម្បីធានាប្រាក់របស់ខ្លួន៕
12-ឧសភា-2025 - ម៉ោង 12:45:PM
06-ឧសភា-2025 - ម៉ោង 01:36:PM
30-មេសា-2025 - ម៉ោង 10:11:AM
29-មេសា-2025 - ម៉ោង 01:58:PM