អត្ថបទ៖ សំនៀង
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប បើកកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងនោះក៏មានការចូលរួមពីតំណាងស្ថានទូតជប៉ុន ស្ថានទូតបារាំង តំណាងអង្គការយូនីស្កូ អ្នកជំនាញបេតិកភណ្ឌពិភពលោក អជ្ញាធរអប្សរា មេភូមិ ចៅសង្កាត់ និងតំណាងពលរដ្ឋទាំង ១១៤ភូមិ ក្នុងតំបន់ការពារ ទី ១ និងទី២ នៃឧទ្យានអង្គរ ដើម្បីពិភាក្សាលើការរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដី នគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ជាមូលដ្ឋានឈានទៅជំហានបន្ទាប់ គឺការគិតគូរលើការជំរុញការវិនិយោគដើម្បីបង្កើនចំណូល និងសេដ្ឋកិច្ចខេត្តសៀមរាប សំដៅលើកកម្ពស់ការអភិរក្សបេតិកភណ្ឌ និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ។
កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះសំណូមពររបស់តំណាងពលរដ្ឋ និងអាជ្ញាធរក្នុង ១១៤ ភូមិ និងយកសំណូមពរនេះជាមូលដ្ឋានក្នុងការរៀបចំបទប្បញ្ញត្តិប្រើប្រាស់ដីនាពេលអនាគត៕
11-មិថុនា-2025 - ម៉ោង 03:08:PM
11-មិថុនា-2025 - ម៉ោង 12:51:PM
10-មិថុនា-2025 - ម៉ោង 05:42:PM
27-ឧសភា-2025 - ម៉ោង 10:29:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា