សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋមន្ត្រីការបរេទសកម្ពុជា​ ពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ ដល់អង្គទូតបរទេសប្រចាំកម្ពុជា

10 ម៉ោងមុន

អត្ថបទ៖ យូ វាសនា

 

 ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួបជាមួយអង្គទូតបរទេសប្រចាំកម្ពុជា ដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ ។ ជំនួបនេះ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

​នៅក្នុងការប្រជុំនេះ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានមកឈ្លានពានទឹកដីកម្ពុជានៅតំបន់មុំបី ដោយទាហានថៃបានបាញ់ប្រហារមុន មកលើទាហានខ្មែរ ដែលបណ្ដាលឱ្យលោក សួន រោន ដែលជាកម្លាំងការពារបូរណភាពដែនដីខ្មែរ បានពលីជីវិត។

 

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ការវិវត្តនៃស្ថានការណ៍កាន់តែតានតឹងបន្ទាប់ពីហេតុការណ៍នៅថ្ងៃទី២៨ ឧសភា ភាគីថៃបែរជាចោទប្រកាន់កម្ពុជាថា ជាអ្នកផ្ទុះអាវុធមុន ហើយតាមរយៈទង្វើឯកតោភាគីរបស់ភាគីថៃអ្នកបន្តជំរុញឱ្យទំនាក់ទំនងកម្ពុជាថៃ និងស្ថានភាពតាមបន្ទាត់ព្រំដែនបានវិវត្តទៅរកភាពតាន់តឹងឡើងៗ។ សកម្មភាពរបស់ថៃបានបន្តបំពាន និងគំរាមកំហែងមកលើកម្ពុជា ក្នុងនោះមានដូចជា ការបន្ថយម៉ោងបើកច្រកទ្វារព្រំដែនដោយ ឯកតោភាគី គំរាមក្នុងការផ្តាច់អីនធឺណិត និងឈប់ផ្គត់ផ្គង់អគ្គិសនី មកកម្ពុជាជាដើម។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា ទោះជាយ៉ាងណាក៏ដោយ កម្ពុជានៅតែចង់បាន និងស្រឡាញ់សន្តិភាព មិនចង់ឱ្យមានការប្រឈមដាក់គ្នាក្នុងស្ថានភាពតានតឹងចេញនៅលើវិស័យយោធាឡើយ។

 

ក្នុងនោះឯកឧត្តម ប្រាក់ សុខុន គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវបណ្តាវិធានការនានាដូចជា ការឈប់ទិញអីនធឺណិតពីប្រទេសថៃ  ឈប់បញ្ចាំងភាពយន្តថៃ ការបិទច្រកដូង នៃព្រំដែនកម្ពុជា-ថៃព្រមទាំងវិធានការត្រៀមនានា ដើម្បីការពារ ផលប្រយោជន៍ និងកិត្តិយសប្រជាជាតិខ្មែរ៕

 

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីការបរេទសកម្ពុជា​ ពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ ដល់អង្គទូតបរទេសប្រចាំកម្ពុជា ប្រមុខក្រសួងការពារជាតិកម្ពុជា ឆ្លើយតបការលើកឡើងថា«កម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ» ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបើកកិច្ចប្រជុំស្តីពី “ការអនុវត្តកិច្ចការសវនកម្មឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប.ស.ស.” ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផ្សព្វផ្សាយអំពី គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ចំនួន៧ចំណុច បើមានការរឹតត្បិតសិទ្ធិសេរីភាពសហជីពមែននោះ នឹងមិនមានការជួបជុំសម្ដែងមតិពីគ្រប់និន្នាការនៅថ្ងៃ១ឧសភាបានទេ ច្រកទ្វារព្រំដែនអានសេះ បានបើកដំណើរឡើងវិញហើយបន្ទាប់ពីថៃបានបិទដោយឯកតោភាគី កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នាវាចំបាំងរុស្ស៊ី៣គ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន បញ្ចប់ទស្សកិច្ចផ្លូវរដ្ឋនៅកម្ពុជាជាមួយផ្លែផ្កាជាច្រើនសម្រាប់ប្រទេសទាំងពីរ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម