អត្ថបទ៖ យូ វាសនា
យោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈ ប្រតិភូក្រសួងអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារចុះបញ្ជីដីរដ្ឋនៅតំបន់បឹងទន្លេសាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កិច្ចប្រជុំនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រសួងបរិស្ថាន អភិបាលនិងអភិបាលរងនៃបណ្តាខេត្តជុំវិញបឹងទន្លេសាប និងតំណាងស្ថាប័នពាក់ព័ន្ធដទៃទៀតផងដែរ។
តាមរយ:កិច្ចប្រជុំនេះ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននានាបានឯកភាពគាំទ្រការចុះបញ្ជីដីរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីការពារបឹងទន្លេសាបដែលជាសម្បត្តិជាតិ និងប្រភពសេដ្ឋកិច្ចដ៏មហាសាល។
ខេត្តដែលជាប់បឹងទន្លេសាបមានចំនួន៦ រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ បន្ទាយមានជ័យ និងសៀមរាប។ តំបន់ជុំវិញបឹងទន្លេសាបត្រូវបានបែងចែកជាបីគឺ៖ តំបន់១ ជាតំបន់លំនៅដ្ឋាន និងស្រែចំការរបស់ប្រជាពលរដ្ឋ តំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល និងរក្សាទុកជាតំបន់ទ្រនាប់ការពារ និង តំបន់ ៣ ជាតំបន់ដែនព្រៃលិចទឹក ហាមឃាត់ដាច់ខាត៕
រូបភាព៖ ក្រសួងកសិកម្ម
11-មិថុនា-2025 - ម៉ោង 03:08:PM
11-មិថុនា-2025 - ម៉ោង 12:51:PM
10-មិថុនា-2025 - ម៉ោង 05:42:PM
27-ឧសភា-2025 - ម៉ោង 10:29:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា