សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងធនធានទឹកអំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះភ្លៀងកក់ខែដែលអាចកើតចាប់ចុងខែកុម្ភៈ និងដើមខែមីនា

25-គុម្ភះ-2026 - ម៉ោង 10:23:AM

ដោយ៖ កែវ រតនៈ

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកស្តីពីស្ថានភាពភ្លៀងកក់ខែចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់​ថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៦បានឱ្យដឹងថា បន្ទាប់ពីតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា ខណៈនេះសម្ពាធទាបបានគ្របដណ្ដប់លើសមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុ

អាកាស ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦៖ ១.តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និងរាជធានីភ្នំពេញ អាចមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់​លើផ្ទៃដី ៣០%។២.តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់ លើផ្ទៃដី ៤០%។៣.តំបន់មាត់សមុទ្រ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងកក់ខែធ្លាក់ លាយឡំជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤០% រលកសមុទ្រមានកម្ពស់មធ្យម អប្បបរមា ០,២៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវឱ្យសាធារណជន និងអាជ្ញាធរដែនដី យកចិត្តទុក ដាក់ប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពធាតុអាកាសភ្លៀងកក់ខែនេះ ដែលអាចធ្វើឱ្យមានការប៉ះពាល់ដល់ផលដំណាំ និង​​ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

 

ព័ត៌មានទាក់ទង

អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីដកហូតបានរណាយន្ត៤គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួន វត្តមានកូនផ្សោត១ក្បាលថ្មីទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី រដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់ឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតម​ន្ត្រី២រូប ករណីសង្ស័យបានទារលុយពីក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ គិតចាប់ពីឆ្នាំ២០២៥ កម្ពុជាទប់ស្កាត់ទឹកកខ្វក់បានជាង២៦លានម៉ែត្រគូប អង្គការអុកស្វាមកម្ពុជា រៀបចំកម្មវិធីសម្ពោធរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៦ មន្ត្រីជំនាញ ចុះពិនិត្យលើការគ្រប់គ្រងទីលានទុកដាក់សំរាមជំរុញ​ភាពស្អាត អនាម័យបរិស្ថាន និង សុខភាពសាធារណៈ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម