
ដោយ៖ វិចិត្រ
កម្ពុជាឈនមុខគេនៅក្នុងថាមពលកកើតឡើងវិញ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាមរយៈផែនការ NDC 3.0 ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នឱ្យបាន ៥៥% នៅឆ្នាំ២០៣៥។ ការបញ្ជាក់ពីការប្តេជ្ញាចិត្តនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមជាមួយកញ្ញា Tzeporah Berman ស្ថាបនិក និងជាប្រធានសន្ធិសញ្ញាមិនរីកសាយភាយ ឧស្ម័នឥន្ធនៈហ្វូស៊ីល (FFNPT) នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

ស្ថាបនិកសន្ធិសញ្ញាមិនរីកសាយភាយឧស្ម័នឥន្ធនៈហ្វូស៊ីល(FFNPT) កញ្ញាTzeporah Berman បានកោតសរសើរកម្ពុជាចំពោះភាពស្អាត ភាពបៃតង និងចីរភាព ដែលយុទ្ធសាស្រ្តនេះ បានបង្ហាញពីការអនុវត្តជាក់ស្តែងមិនមែនត្រឹមតែជាទ្រឹស្ដីទេ។ កញ្ញាថា ដូចនេះ ពិភពលោកគួររៀនសូត្រតាមកម្ពុជា។
ជាមួយគ្នានេះដែរ កញ្ញា Tzeporah Berman បានស្នើឱ្យកម្ពុជាគាំទ្រ និងយល់ព្រមជាគោលការណ៍ ក្នុងការធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិលើកទី៣ ស្ដីពីការបញ្ឈប់ឥន្ធនៈហ្វូស៊ីល (The 3rd conference on fossil fuel phase-out) ដែលគ្រោងនឹងប្រារព្ធឡើងនៅដើមឆ្នាំ២០២៧ ឬ ២០២៨ ដើម្បីបង្ហាញពីភាពដឹកនាំរបស់កម្ពុជាក្នុងតំបន់អាស៊ី នៃសន្ធិសញ្ញាមិនរីកសាយភាយឥន្ធនៈហ្វូស៊ីល ដែលជាយន្តការបំពេញបន្ថែមដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដល់ប្រទេស ដែលកំពុងអភិវឌ្ឍដូចជាកម្ពុជាដែរ។

ស្របជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រ និងលើកឡើងពីយន្តការរបស់កម្ពុជាឆ្លើយតបនឹងសន្ធិសញ្ញាមិនរីកសាយភាយឥន្ធនៈហ្វូស៊ីល ដោយមាន ថាមពលកកើតឡើងវិញ។
បើតាមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បច្ចុប្បន្នកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងអាស៊ានលើផ្នែក ថាមពលកកើតឡើងវិញ និងគ្រោងបង្កើនសមាមាត្រថាមពលចម្រុះឱ្យដល់ ៧២% នៅឆ្នាំ២០៣៥ និងក្លាយជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ ក្រសួងបរិស្ថានបានដាក់ចេញកោះអព្យាក្រឹតកាបូនគំរូដំបូងគេបង្អស់នៅក្នុង អាស៊ីដែលត្រៀមនឹងដាក់សម្ពោធ កោះអព្យាក្រឹតកាបូន (Carbon Neutral Island) នៅចុង ខែមីនានេះ៕

អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ
UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ
អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព
មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីដកហូតបានរណាយន្ត៤គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួន
វត្តមានកូនផ្សោត១ក្បាលថ្មីទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី
រដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់ឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតមន្ត្រី២រូប ករណីសង្ស័យបានទារលុយពីក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ
គិតចាប់ពីឆ្នាំ២០២៥ កម្ពុជាទប់ស្កាត់ទឹកកខ្វក់បានជាង២៦លានម៉ែត្រគូប
អង្គការអុកស្វាមកម្ពុជា រៀបចំកម្មវិធីសម្ពោធរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៦
មន្ត្រីជំនាញ ចុះពិនិត្យលើការគ្រប់គ្រងទីលានទុកដាក់សំរាមជំរុញភាពស្អាត អនាម័យបរិស្ថាន និង សុខភាពសាធារណៈ
07-ឧសភា-2026 - ម៉ោង 09:51:AM
06-ឧសភា-2026 - ម៉ោង 04:59:PM
04-ឧសភា-2026 - ម៉ោង 10:13:AM
28-មេសា-2026 - ម៉ោង 10:18:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា