សារព័ត៌មានបៃតងប៉ុស្តិ៍

រដ្ឋាភិបាល បាន និងកំពុងបន្តធ្វើការកែទម្រង់រដ្ឋបាលឱ្យកាន់តែស៊ីជម្រៅ

03-មេសា-2026 - ម៉ោង 12:53:PM

ដោយ៖សំនៀង

 

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានឱ្យដឹងថា រដ្ឋាភិបាល បាន និង​កំពុង​បន្ត​ធ្វើការកែទម្រង់រដ្ឋបាល ឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់ ប្រទាក់ក្រឡាគ្នា និង​គាំទ្រ​គ្នា​លើការដ្ឋាន​កំណែ​ទម្រង់​ស្នូលផ្នែកអភិបាលកិច្ច។

 

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធាន​ប្រចាំ​ការ​នៃ​គ.វ.រ. ថ្លែងបែបនេះ នៅក្នុងពិធីបើក វេទិកាកែទម្រង់ស្តីពី «ការ​លើ​ក​កម្ពស់អភិបាលកិច្ចក្នុង​រដ្ឋបាលសា​ធា​រណៈ» នៅសាលាភូមិន្ទរដ្ឋបាល ដែលមានការ​ចូល​រួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន តំណាងស្ថាន​ទូត​ប្រចាំនៅកម្ពុជា អង្គការសង្គមស៊ីវិល ដៃគូ​អភិ​វឌ្ឍន៍ សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា និងសាធារណជន ព្រមទាំងអ្នកសារព័ត៌​មាន​ជា​ច្រើន​រូប។

 

ថ្លែងក្នុងឱកាសបើកវេទិកានោះ ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា រដ្ឋាភិបាល បាន និង​កំពុង​បន្ត​ធ្វើការកែទម្រង់​រដ្ឋបាល ឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់ ប្រទាក់ក្រឡាគ្នា និង​គាំទ្រ​គ្នា​លើការដ្ឋានកំណែទម្រង់ស្នូលផ្នែកអភិបាលកិច្ច ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រមទាំងការ​ពង្រឹង​អភិបាលកិច្ចវិស័យឯកជន និងធុរកិច្ច សំដៅធានាដល់ការលើកកម្ពស់អភិបាលកិច្ចនៃគ្រប់ស្ថាប័ន គ្រប់​ជាន់ថ្នាក់ ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងការជឿទុកចិត្ត។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឈរលើមូលដ្ឋាននៃវឌ្ឍនភាពនៃការអនុវត្តនេះ ទើបវេទិកា​កែ​ទម្រង់ត្រូវបានរៀបចំឡើងនាថ្ងៃនេះ ដោយមានគោលបំណងដើម្បី បង្ហាញ និងផ្តល់ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុង​ជ្រោយដល់សាធារណជន អ្នកស្រាវជ្រាវ អ្នកជំនាញឯកទេស អង្គការសង្គមស៊ីវិលវិស័យឯកជន និង​សាកល​វិទ្យាល័យនានា ឱ្យបានទទួលព័ត៌មានពិតប្រាកដ។ ផ្សព្វផ្សាយអំពីសមិទ្ធផលនៃការ​កែទម្រង់អភិ​បាលកិច្ចរបស់ រដ្ឋាភិបាលជាក់ស្តែង រាជរដ្ឋាភិបាល បាន និងកំពុងអនុវត្ត និងអំពីអ្វី​ដែល រដ្ឋាភិបាល​បាន​អនុវត្ត និងបង្កើតជាវេទិកាសម្រាប់សាធារណជន អ្នកស្រាវជ្រាវ អ្នកជំនាញឯកទេស អង្គការសង្គមស៊ីវិល វិស័យឯកជន និងសាកល វិទ្យាល័យនានា បានយល់ដឹង និងបញ្ចេញទស្សនៈយល់ឃើញអំពីការកែទម្រង់ អភិបាលកិច្ច។

 

ឯកឧត្តមបន្តថា វេទិកានាថ្ងៃនេះ គឺជាឱកាសដ៏សំខាន់ ដែលយើងទាំងអស់គ្នាអាចទទួលបាន ព័ត៌មាន​គ្រប់​ជ្រុង​​ជ្រោយអំពី​ការកែទម្រង់អភិបាលកិច្ចរបស់រាជរដ្ឋាភិបាល វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅ​អាទិ​ភាព​​​គន្លឹះ៕

 

ព័ត៌មានទាក់ទង

កម្ពុជា ឈានមួយជំហានទៀតក្នុងការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ K01 ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើយុវជនម្នាក់ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តី ពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រដ្ឋាភិបាល បាន និងកំពុងបន្តធ្វើការកែទម្រង់រដ្ឋបាលឱ្យកាន់តែស៊ីជម្រៅ ៣សប្តាហ៍មកនេះ សមត្ថកិច្ចបង្ក្រាបក្មេងទំនើង ជាង៣០០នាក់ បញ្ជូនទៅតុលាការ និងពន្ធនាគារ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យស្នងការនគរបាលរាជធានី-ខេត្ត បង្ក្រាបក្មេងទំនើងឱ្យ​បាន​លឿន និងត្រូវស្រាវជ្រាវមិនលើសពី៤៨ម៉ោង ក្រុមសង្គមស៊ីវិល និងសហជីពជម្រុញឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញាC-១៩០ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ដែលបង្កឱ្យយុវជនម្នាក់ស្លាប់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ៖ រយៈពេលជាង ២ឆ្នាំនេះ កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញជាង ១ម៉ឺននាក់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម