សារព័ត៌មានបៃតងប៉ុស្តិ៍

មន្ត្រីជំនាញ ចុះពិនិត្យលើការគ្រប់គ្រងទីលានទុកដាក់សំរាមជំរុញ​ភាពស្អាត អនាម័យបរិស្ថាន និង សុខភាពសាធារណៈ

27-មិនា-2026 - ម៉ោង 12:15:PM

ដោយ៖ វិចិត្រ

 

មន្ត្រីជំនាញនៃ​អគ្គ​នាយកដ្ឋានតំបន់ការពារធម្មជាតិ អគ្គ​នាយ​ក​ដ្ឋាន​សហ​គមន៍​មូល​ដ្ឋាន និង ស.ទ.ស. នៃក្រសួងបរិស្ថាន នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦ បានចុះ​សិក្សា​ពិនិត្យ ​ដើម្បី​កែ​លម្អ​ទីលានចាក់សំរាម សម្រា​ប់​​ក្រុង​​ខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ដែល​ស្ថិត​​នៅភូមិ​សាស្ត្រ​ឃុំទួលគគី ស្រុកមណ្ឌល​សីមា ក្រោមកិច្ចសហការចូលរួមពីតំណាង​រដ្ឋ​​បាល​ខេត្តកោះ​កុង អាជ្ញាធរពាក់ព័ន្ធ មន្ទីរបរិ​ស្ថាន មន្ទីរ​ពាក់​ព័ន្ធ និងក្រុមហ៊ុនផ្តល់សេវា​ប្រ​មូល​សំរាម។

 

តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែមីនានេះ បានឱ្យដឹងថា ការចុះ​ពិនិត្យ និងពិភាក្សាលើទីតាំងទុកដាក់សំរាម ក្នុងភូមិសាស្រ្តខេត្តកោះកុង នាពេលនេះ បានធ្វើ​ឡើងស្របនឹងស្មារតីនៃការអនុវត្តលិខិតលេខ ៣៣១សជណ.កបច ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងនោះក្រុមការងារបានពិភាក្សា ដើម្បីពិនិត្យលើ​ពីគ្រប់ភាគី​ពាក់​ព័ន្ធ ក្នុងកិច្ចសហការកែលម្អទីលានដែលមានស្រាប់ និងការសិក្សាវាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន នៅលើទីតាំងស្នើសុំ ២ទីតាំងផ្សេងទៀត។  

 

ក្រសួងបរិស្ថានបានដាក់​ចេញ​យុទ្ធនាការជាច្រើន ដែលចាប់ផ្តើមពីការអប់រំផ្សព្វផ្សាយ ឈាន ទៅ​ការអនុវត្តសកម្មភាព កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការរើសសំរាម សំអាតបរិស្ថាន​តាម​លំនៅដ្ឋានមូលដ្ឋាន និង​តាមដងផ្លូវជាតិ ជំរុញការញែក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីជំរុញភាពស្អាតនៅកម្ពុជា ទាំងនៅលើដី ក្នុងទឹក និងលើមេឃ។

 

ក្រសួងបញ្ជាក់ថា ការចែកធុងសំរាមដល់មូលដ្ឋានសាលារៀន មណ្ឌលសុខភាព និងវត្តអារាម នៅ​ទូទាំង​ប្រទេស ការពង្រឹងការគ្រប់គ្រងទីលានទុកដាក់សំរាម នឹងជាយុទ្ធសាស្រ្តចម្បងមួយ បន្ថែម​ទៀត ដែលក្រសួងបរិស្ថាន ផ្តោតលើការអនុវត្តគោលការណ៍ប្រតិបត្តិបច្ចេកទេស (SOP) យ៉ាងម៉ឺង​ម៉ាត់ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ សកម្មភាពគន្លឹះមួយចំនួន ដែល ត្រូវ​​អនុ​វត្ត រួមមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធទីលាន, ការគ្រប់គ្រងទឹកកខ្វក់, ការរៀបចំដី​កប់ខ្ទប់​ឱ្យ​ស្រប​ស្តង់ដារ, និងការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការប្រមូល ដឹក​ជញ្ជូន និង​ទុក​ដាក់ឱ្យបានត្រឹមត្រូវ៕

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថាន លាតត្រដាងការបង្ក្រាបបទល្មើសកាប់ឈើក្នុងដែនជម្រកសត្វព្រៃ​ឆែប-ព្រះរការ អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីដកហូតបានរណាយន្ត៤គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួន វត្តមានកូនផ្សោត១ក្បាលថ្មីទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី រដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់ឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតម​ន្ត្រី២រូប ករណីសង្ស័យបានទារលុយពីក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ គិតចាប់ពីឆ្នាំ២០២៥ កម្ពុជាទប់ស្កាត់ទឹកកខ្វក់បានជាង២៦លានម៉ែត្រគូប អង្គការអុកស្វាមកម្ពុជា រៀបចំកម្មវិធីសម្ពោធរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៦
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម