សារព័ត៌មានបៃតងប៉ុស្តិ៍

ចំណូល៧០%បានពីការផាកពិន័យបទល្មើសចរាចរណ៍ ត្រូវបានយកទៅជួសជុល ថែ​ទាំ​សម្ភា​រៈ​ជំនាញ និងមធ្យោបាយដឹកជញ្ជូន

07-មេសា-2026 - ម៉ោង 03:36:PM

ដោយ៖ វិចិត្រ

 

ចំណូល៧០ភាគរយ ដែលទទួលបានពីការផាកពិន័យបទលើល្មើសចរាចរណ៍ផ្លូវគោក រប​ស់​មន្ត្រី​នគរបាលចរាចរណ៍ផ្លូវគោក ត្រូវបានយកទៅប្រើប្រាស់ ដើម្បីធានានិរន្តភាពការងារ​ជំនាញ។ នេះបើតាមលិខិតបំភ្លឺ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធា​រ​​​ណៈ នៃ អគ្គស្នងការដ្ឋាន​នគរ​បាលជាតិ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។

 

លិខិតបានឱ្យដឹងថា “ចំពោះចំណូលចំនួន ៧០% ដែលមន្ត្រីនគរបាល​ចរាចរណ៍​ផ្លូវគោក​ទទួល​បាន​ពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក តាមស្មារតី​នៃប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺត្រូវបាន​ប្រើ​ប្រាស់​ដើម្បីធានានិរន្តរភាព​ការងារជំនាញ ដូចជាការជួសជុល ថែទាំឧបករណ៍/សម្ភារៈជំនាញ និងមធ្យោបាយដឹកជញ្ជូន។”

 

ការបំភ្លឺរបស់នាយកដ្ឋាននគរ​បាល​ចរា​ចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នាពេលនេះ​គឺ​ធ្វើ​ឡើង ដើម្បីឆ្លើបតបទៅនឹងមតិរិះគន់របស់ប្រជាពលរដ្ឋមួយចំនួន នៅលើបណ្តាញទំនាក់ទំនង​សង្គម​អំពីកិច្ចប្រតិបត្តិការរឹតបន្តឹងការអនុវត្តច្បាប់របស់​មន្ត្រី​នគរ​បាល​​ចរាចរណ៍ផ្លូវគោក។ ក្នុង​ន័យនេះ នាយកដ្ឋាននគរបាលចរាចរណ៍ និង​សណ្តាប់ធ្នាប់​សា​ធា​រណៈ បានអរគុណ​ចំពោះ​មតិរិះគន់ ក្នុងន័យស្ថាបនាទាំងអស់ និងបានធ្វើការបំភ្លឺថាកិច្ច​​ប្រតិ​បត្តិការរឹតបន្តឹង​ការ​អនុ​វត្ត​ច្បាប់​របស់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក គឺមានភាពអនុ​លោ​មតាមច្បាប់ និង​លិខិត​បទ​ដ្ឋានគតិយុត្តពាក់ព័ន្ធ ពិសេសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

 

ក្នុងនោះនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានប្រកាសបដិ​សេធ​នូ​វ​​មតិ​រិះ​គន់ទាំងឡាយណា​ ដែលមិនមានមូលដ្ឋានច្បាស់លាស់ មកលើមន្ត្រីនគរបាលចរា​ចរណ៍​​ផ្លូវ​គោកដែលបាន និងកំពុងបំពេញភារកិច្ចដោយមិនគិតពេលវេលាយប់ ឬថ្ងៃ ក្នុងគោល​បំណ​ង​​រួមចំណែកថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ។

 

ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏បានអំពាវនាវឱ្យបន្តជឿជាក់មកលើថ្នាក់​ដឹក​នាំ​អគ្គស្នងការដ្ឋាន​នគរ​បាលជាតិ ក្នុងការចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដើម្បីលើកកម្ពស់សុវត្ថិភាព ចរាចរណ៍ផ្លូវគោក៕

 

 

ព័ត៌មានទាក់ទង

កម្មករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៩៣ភាគរយ ចុះឈ្មោះក្នុងថ្នាលឌីជីថលដោយខ្លួនឯង ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលពិសេស ស្តីពីអាជ្ញាកណ្តាល និងផ្សព្វផ្សាយប្រកាសស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល សាលារៀន និងមន្ទីរពេទ្យមួយចំនួនក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងគ្រោះពីសង្គ្រាម ឈ្លានពាននៅបន្តបិទទ្វារ ក្រសួងកិច្ចការនារី ជាក្រសួងទី៤ ដែលបានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងតាមការគ្រោងទុក វិស្វករ​​បាន​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​មានចំនួន ១០ ១៧២​នាក់គិត​ត្រឹម​ឆ្នាំ​២០២៥ កម្មករ និងកសិករ លើកសំណើ ៨ចំណុច ខណៈរដ្ឋាភិបាលស្វាគមន៍ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ សាខា ប.ស.ស.ខេត្តសៀមរាប បន្តផ្សព្វផ្សាយច្បាប់ និងអត្ថប្រយោជន៍ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអ្នកតំណាង ក្នុងមូលដ្ឋានរបស់ខ្លួន ចំណូល៧០%បានពីការផាកពិន័យបទល្មើសចរាចរណ៍ ត្រូវបានយកទៅជួសជុល ថែ​ទាំ​សម្ភា​រៈ​ជំនាញ និងមធ្យោបាយដឹកជញ្ជូន ក្រសួងការងារ ណែនាំម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ឱ្យយកចិត្តទុកដាក់លើបញ្ហាកម្តៅ ការដុតកម្ទេចក្រណាត់ និងអគ្គិភ័យ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម