ដោយ៖ កែវ រតនៈ
ពលករ និងសហគមន៍ខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្រមាណជាង ៤០០០នាក់ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ បាននាំគ្នាចូលរួមរៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មីដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងតំបន់ក្វាងជូ ខេត្តជូឡាណាំដូ សាធារណរដ្ឋកូរ៉េ ដែលជាការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
កម្មវិធីនេះធ្វើឡើងដើម្បីផ្តល់ភាពសប្បាយរីករាយដល់ពលករ និងសហគមន៍ខ្មែរក្នុងតំបន់ក្វាងជូ និងដើម្បីផ្សព្វផ្សាយពីទំនៀមទម្លាប់ និងប្រពៃណីខ្មែរទៅកាន់ឆាកអន្តរជាតិក៏ដូចជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី។ កម្មវិធីនេះ មានការគាំទ្រដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង សហគមន៍ខ្មែរ និងក្រុមចលនាយុវជន យុវនារី ដើម្បីសន្តិភាព តំបន់ក្វាងជូបានរៀបចំនូវកម្មវិធីតាមបែបសាសនា ល្ខោនបាសាក់ របាំប្រពៃណី ល្បែងប្រជាប្រិយខ្មែរ និងការរាំងលេងកម្សាន្តយ៉ាងសប្បាយផងដែរសម្រាប់អ្នកចូលរួម។
ក្នុងឱកាសនោះ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ក៏បានផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនពលក-ពលការីនី និងសហគមន៍ខ្មែរនៅកូរ៉េ៕
រូបភាព៖ ក្រសួងការងារ
រដ្ឋាភិបាលផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញ ឆ្នាំ២០២៦
អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលអភិរក្សកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក
វត្តអារាមជាមជ្ឈមណ្ឌលបណ្តុះបណ្តាលបញ្ញាញាណ និងសីលធម៌ដ៏រឹងមាំសម្រាប់សង្គមជាតិ
ប្រទេសថៃគ្រោងនឹងជួសជុលប្រាសាទតាក្របីរយៈពេលពីរឆ្នាំ
រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យស្ថាប័នពាក់ព័ន្ធរៀបចំឱ្យបានផុលផុសក្នុងការលេង ល្បែងប្រជាប្រិយខ្មែរ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈអំពាវនាវឱ្យបញ្ឈប់ប្រើប្រាស់ពាក្យពេចន៍កាយវិការ និងសំលៀកបំពាក់មិនសមរម្យក្នុងពិធី បុកល័ក្ត
01-កក្តដា-2026 - ម៉ោង 10:26:AM
23-មិថុនា-2026 - ម៉ោង 11:50:AM
18-ឧសភា-2026 - ម៉ោង 12:10:PM
07-ឧសភា-2026 - ម៉ោង 03:21:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា