សារព័ត៌មានបៃតងប៉ុស្តិ៍

គិតចាប់ពីឆ្នាំ២០២៥ កម្ពុជាទប់ស្កាត់ទឹកកខ្វក់បានជាង២៦លានម៉ែត្រគូប

01-មេសា-2026 - ម៉ោង 11:28:PM

  

ដោយ៖ វិចិត្រ

 

គិតចាប់​តាំង​​ពី​ឆ្នាំ្២០២៥ ក្រសួងបរិស្ថានបានទប់ស្កាត់ទឹកកខ្វក់បានជាង២៦លានម៉ែត្រគូប មិន​ឱ្យហូរចូលទៅក្នុង​ប្រភ​ព​​ទឹកធម្មជាតិ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងការ​រស់​នៅ​របស់​​ប្រជា​ពល​រដ្ឋនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការណ៍របស់​ក្រសួងបរិ​ស្ថាន​ដែ​លបានចេញ​ផ្សាយ​នៅលើទំព័រហ្វេសផ្លូវការរបស់ខ្លួនកាលពីថ្ងៃពុធម្សិលមិញ។     

 

របាយការណ៍បានឱ្យដឹងថា ចាប់​ពីខែមករា ដល់ខែមីនាឆ្នាំ​២០២៦​នេះ ក្រសួងបរិស្ថានបាន​ជួយ​ទប់​ស្កាត់​ទឹកកខ្វក់ ចំនួនជាង ៦ ៣៩៣ ៥០០ ម៉ែត្រគូប មិនឱ្យហូរចូលក្នុ​ង​ប្រភព​ទឹក​ធម្ម​ជា​តិ​។ ដោយឡែក នៅឆ្នាំ២០២៥ ក្រសួងបរិស្ថានបានធ្វើការទប់ស្កាត់ទឹក​កខ្វក់មិន​ឱ្យមាន​ការ​បំពុល​​តំបន់ទឹកសាធារណៈ ឬតំបន់ទឹកស្អាត នៅក្នុងប្រទេសកម្ពុជា បានជាង២០​លាន​ម៉ែត្រ​គូប។

 

របាយការណ៍បន្ថែមថា ដើម្បីធានាបាននូវសុខភាពសាធារណៈ និងនិរន្តរភាពជីវៈចម្រុះ រោង​ចក្រ សហគ្រាស​ដែល​មានហានិភ័យខ្ពស់ ត្រូវបានតម្រូវឱ្យបំពាក់ឧបករណ៍តាមដាន​ ការ​បញ្ចេ​ញ​សំណល់រាវ និង​ប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីបញ្ជូនព័ត៌មានទៅក្រសួង​ដោយ​ផ្ទាល់។

 

គិតត្រឹមខែមីនា ឆ្នាំ២០២៦ នេះដដែល រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន៥៧កន្លែង បាន​​បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹក ក្នុងចំណោមរោងចក្រ សហគ្រាស និង​ក្រុម​ហ៊ុនចុះកិច្ចសន្យាតម្លើងឧបករណ៍ស្វ័យត្រួតពិនិត្យ ចំនួន ៦៨ ទីតាំង។

 

ក្រសួងបរិស្ថានបានអំពាវនាវឱ្យចូលរួមគោរពច្បាប់បរិស្ថាន ក្រម​បរិ​ស្ថា​ន និងធនធានធម្មជាតិ ចំពោះ​បណ្តាក្រុម​ហ៊ុន រោងចក្រទាំងឡាយណា ដែលមានសក្តានុពលប្រភពបំពុល ដើម្បីចូល​រួម​ទប់​ស្កាត់ការបំពុលទឹក ដី និងខ្យល់ ធានាការពារបានគម្របបៃតង​ឱ្យមាន​ការ​កើន​ឡើង​ច្រើន និងការ​អភិ​វឌ្ឍ​ប្រកបដោយចីរភាព៕

 

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថាន លាតត្រដាងការបង្ក្រាបបទល្មើសកាប់ឈើក្នុងដែនជម្រកសត្វព្រៃ​ឆែប-ព្រះរការ អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីដកហូតបានរណាយន្ត៤គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួន វត្តមានកូនផ្សោត១ក្បាលថ្មីទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី រដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់ឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតម​ន្ត្រី២រូប ករណីសង្ស័យបានទារលុយពីក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ គិតចាប់ពីឆ្នាំ២០២៥ កម្ពុជាទប់ស្កាត់ទឹកកខ្វក់បានជាង២៦លានម៉ែត្រគូប អង្គការអុកស្វាមកម្ពុជា រៀបចំកម្មវិធីសម្ពោធរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៦
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម