សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងបរិស្ថានចាត់វិធានការលើអាជីវកម្មគ្រឿងអលង្ការមួយកន្លែង ឱ្យបញ្ឈប់ការចម្រាញ់​មាស​នៅលើទីវាល ដែលជា​ប្រភព​ធ្វើឱ្យ​គុណភាព​ខ្យល់​ធ្លាក់ចុះ និង​ប៉ះពាល់​ដល់​​សុខភាព​សាធារណៈ

17-មិនា-2026 - ម៉ោង 10:15:AM

ដោយ៖ វិចិត្រ

 

ក្រសួងបរិស្ថានបានឱ្យដឹងថា បន្ទាប់ពីឃើញមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនាពេលថ្មីៗកន្លងមកនេះទាក់​ទងនឹងការដុតចម្រាញ់មាសនៅលើទីវាល ខ្លួនបានចាត់ឱ្យមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្ត​ព្រះ​សីហនុ កោះហៅម្ចាស់អាជីវកម្ម គ្រឿងអលង្ការទិញលក់មាស យីហោ នាគមាស សៀង ហ៊ល មួយកន្លែង កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីចាត់វិធានការឱ្យបញ្ឈប់ជាបន្ទាន់ នូវការដុតចម្រាញ់មាសនៅលើទីវាលតទៅទៀត។

 

បើតាមក្រសួងបរិស្ថាន តំណាងម្ចាស់ក្រុមហ៊ុន បានធ្វើកិច្ចសន្យា និងទទួលយកវិធានការ ដើម្បីទប់ស្កាត់ការបំពុលខ្យល់សាធារណៈ និងការប៉ះពាល់ការរស់នៅ របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមជាង ដែលអនុវត្តការងារនេះផ្ទាល់ផងដែរ។

 

ដើម្បីបង្ការផលប៉ះពាល់សុខភាពសាធារណៈ និងបរិស្ថាន ក្រសួងបរិស្ថានបន្តអំពាវនាវ ឱ្យម្ចាស់អាជីវកម្មគ្រឿងអលង្ការទាំងអស់បញ្ឈប់ការដុតចម្រាញ់មាសលើទិវាល តទៅទៀត និងសំណូមពរឱ្យសាធារណជន ចូលរួមក្នុងសកម្មភាពទប់ស្កាត់ ការបំពុលខ្យល់សាធារណៈ កុំឱ្យដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជ្រាំង សំរាម សំណល់រឹង និងសំណល់​ប្លាស្ទិកនៅទីចំហ។

 

ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ណែនាំដល់ម្ចាស់​ក្រុម​ហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម ឱ្យបញ្ឈប់ការដុតកម្ទេចក្រណាត់ និងសំណល់​ឧស្សា​ហកម្មគ្រប់ប្រភេទ នៅក្នុងឡចំហាយ ឡកំដៅ ឬ ឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និង​កាត់​បន្ថយសារធាតុបំពុលខ្យល់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបញ្ឈប់រាល់ការដុត​សំណល់​គ្រប់ប្រភេទនៅក្នុង និងក្រៅបរិវេណរោងចក្រ សហគ្រាស សិប្បកម្ម និងទីសាធារ​ណៈ ដែលជាហេតុបង្កឱ្យមានការកើនឡើងភាគល្អិតនិចល ការបំពុលខ្យល់សាធារណៈ៕

 

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថាន លាតត្រដាងការបង្ក្រាបបទល្មើសកាប់ឈើក្នុងដែនជម្រកសត្វព្រៃ​ឆែប-ព្រះរការ អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីដកហូតបានរណាយន្ត៤គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួន វត្តមានកូនផ្សោត១ក្បាលថ្មីទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី រដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់ឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតម​ន្ត្រី២រូប ករណីសង្ស័យបានទារលុយពីក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ គិតចាប់ពីឆ្នាំ២០២៥ កម្ពុជាទប់ស្កាត់ទឹកកខ្វក់បានជាង២៦លានម៉ែត្រគូប អង្គការអុកស្វាមកម្ពុជា រៀបចំកម្មវិធីសម្ពោធរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៦
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម