
ដោយ៖ វិចិត្រ
រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងការងារគ្រប់គ្រងធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានានិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។ ការលើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបែបនេះ ធ្វើឡើងនៅក្នុង ជំនួបជាមួយក្រុមសហគមន៍ព្រៃឡង់ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។
នៅក្នុងជំនួបនោះ ឯកឧត្តម អ៊ាង សុផល្លែត បានស្វាគមន៍ និងជំរុញឱ្យគ្រប់អង្គការដៃគូ សហគមន៍ប្រជាពលរដ្ឋ ចូលរួមចំណែកការងារអាទិភាពរបស់ក្រសួងបរិស្ថានជាពិសេសការ ដាក់ទិសដៅរួម ក្នុងការពង្រីកវិសាលភាពគម្របព្រៃឈើឱ្យបានច្រើន ស្របតាមយុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន ដែលបានបង្កើតឡើងអនុលោមតាមគោលនយោបាយ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ការអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានលើកទឹកចិត្តឱ្យក្រុមសហគមន៍ព្រៃឡង់ ចូលរួមសហការក្នុងការពង្រឹងការអនុវត្តច្បាប់លើបទល្មើសធនធានធម្មជាតិ ការចែករំលែកព័ត៌មាន ការពង្រឹងចំណេះដឹង ចូលរួមដាំស្តារព្រៃសហគមន៍ និងការសហការចូលរួមក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងមូលដ្ឋាន៕




រាជរដ្ឋាភិបាលចេញអនុក្រឹត្យនិរាករណ៍ការកំណត់តំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិជាង ៩៣ម៉ឺនហិកតា
ក្រសួងបរិស្ថាន បន្តយុទ្ធនាការ «ពន្លកបៃតង» បណ្តុះកូនឈើជាង ៦ម៉ឺនដើម នៅទូទាំងប្រទេស
អូស្ត្រាលី និងកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងអភិបាលកិច្ចទឹក
ក្រសួងបរិស្ថាន លាតត្រដាងការបង្ក្រាបបទល្មើសកាប់ឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ
អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ
UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ
អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព
29-ឧសភា-2026 - ម៉ោង 08:19:AM
28-ឧសភា-2026 - ម៉ោង 10:14:AM
28-ឧសភា-2026 - ម៉ោង 09:31:AM
26-ឧសភា-2026 - ម៉ោង 04:16:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា