
ដោយ៖ កែវ រតនៈ
យោងតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តក្រចេះ ដឹកនាំដោយលោក គា ប៊ូ ប្រធានមន្ទីរបរិស្ថាន សហការជាមួយរដ្ឋបាលក្រុងក្រចេះ ស.ស.យ ក ខេត្ត យុវជន ក.១៥៧ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកនាយក នាយិការរង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃ វិទ្យាលយ័សម្តេចហ៊ុនសែនក្រុងក្រចេះ បានធ្វើយុទ្ធនាការសម្អាតអនាមយ័ បរិស្ថាន នៅទីតាំងសំខាន់ៗក្នុងសង្កាត់ក្រចេះ ដូចជាផ្លូវមាត់ទន្លេ បរិវេណផ្សារក្រុងក្រចេះ ផ្លូវបេតុងថ្មី ដែលមានអ្នកចូលរួមសរុបចំនួន២៥៥នាក់។
សូមបញ្ជាក់ថាយុទ្ធនាការនេះ រៀបចំឡើងចំពេលដែលរដ្ឋបាលខេត្តក្រចេះគ្រោងនឹងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែមីនា ២០២៦ ខាងមុខ និងក៏ជាការត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរោងដែរ។ ក្នុងយុទ្ធនាការថ្ងៃនេះ ផ្លូវក្នុងក្រុងប្រមាណ១០គីឡូម៉ែត្រ ត្រូវបានសម្អាត និងសំណល់ប្លាស្ទិចទម្ងន់១១០.១៥ គីឡូក្រាមត្រូវបានប្រមូល។
ក្រសួងបន្តថា ជាការសង្កេតរូម តាមរយ:ការចុះវាយតម្លៃស្ថានភាពអនាមយ័របស់ក្រុមការងារមន្ទីរបរិស្ថាន អាចធ្វើការសន្និដ្ឋានថា បច្ចុប្បន្នក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តក្រចេះ និងការខិតខំប្រឹងប្រែងរួមគ្នារវាងមន្ទូីរបរិស្ថានខេត្ត រដ្ឋបាលក្រុងក្រចេះ ដែលមានការចូលរួមពីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអ្នកពាក់ពន្ធ័សំខាន់ៗ រួមមានសង្កាត់ក្រចេះ ធ្វើឱ្យក្រុងក្រចេះ មានសោភណ័ភាពគួរឱ្យទាក់ទាញ ក្នុងនោះស្ថានភាពអនាម័យទ័ពបរិស្ថាន មានភាពប្រសើរឡើង។ មន្ទីរបរិស្ថាន អាចធ្វើការវាយតម្លៃជារួមថាក្រុងក្រចេះមានផ្លូវស្អាតប្រមាណ៩០%៕




រូបភាព៖ ក្រសួងបរិស្ថាន
មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីដកហូតបានរណាយន្ត៤គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួន
វត្តមានកូនផ្សោត១ក្បាលថ្មីទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី
រដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់ឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតមន្ត្រី២រូប ករណីសង្ស័យបានទារលុយពីក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ
គិតចាប់ពីឆ្នាំ២០២៥ កម្ពុជាទប់ស្កាត់ទឹកកខ្វក់បានជាង២៦លានម៉ែត្រគូប
អង្គការអុកស្វាមកម្ពុជា រៀបចំកម្មវិធីសម្ពោធរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៦
មន្ត្រីជំនាញ ចុះពិនិត្យលើការគ្រប់គ្រងទីលានទុកដាក់សំរាមជំរុញភាពស្អាត អនាម័យបរិស្ថាន និង សុខភាពសាធារណៈ
អង្គការអុកស្វាម និងសហគមន៍តាមដងទន្លេមេគង្គរួមគ្នាអបអរសាទរទិវាពិភពលោកទឹក និងទន្លេ
មន្ទីរបរិស្ថានខេត្តក្រចេះ និងស្ថាប័នពាក់ព័ន្ធធ្វើយុទ្ធនាការសម្អាតអនាម័យក្នុងក្រុងក្រចេះ ត្រៀមរៀបចំបុណ្យទន្លេ
កម្ពុជាឈានមុខគេនៅក្នុងថាមពលកកើតឡើងវិញ និងត្រៀមធ្វើម្ចាស់ផ្ទះសន្និសីទអន្តរជាតិលើកទី៣ ស្ដីពីការបញ្ឈប់ឥន្ធនៈហ្វូស៊ីល
28-មេសា-2026 - ម៉ោង 10:18:AM
07-មេសា-2026 - ម៉ោង 10:53:AM
01-មេសា-2026 - ម៉ោង 11:28:PM
30-មិនា-2026 - ម៉ោង 03:03:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា