សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងបង្ហាញពីវត្តមានប្រភេទសត្វកម្រជាច្រើនប្រភេទដែលត្រូវបានរកឃើញនៅឧទ្យាន ជាតិវីរៈជ័យ

12-គុម្ភះ-2026 - ម៉ោង 11:16:AM

 

ដោយ៖ វិចិត្រ

 

តាមរយៈការសិក្សាស្រាវជ្រាវជីវ:ចម្រុះដែលធ្វើឡើងដោយម៉ាស៊ីនថតស្វ័យប្រវត្តក្នុងរយៈពេល ៨ខែ ពោលគឺ​នៅ​ចន្លោះខែមករា ដល់ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីប្រភេទសត្វសំខាន់​ជា​ច្រើន ដែលកំពុង​មានវត្តមាននៅក្នុងឧទ្យានជាតិវីរៈជ័យ។ នេះបើតាមសេចក្តីប្រកាសរបស់​ក្រសួង​បរិស្ថាន នៅថ្ងៃ​​ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។    

 

ឧទ្យានជាតិវីរៈជ័យ​មាន​ទី​តាំងស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ដែលជាជម្រក​ដ៏មាន​សា​រៈ​សំខាន់ និងសុខសាន្ត សម្រាប់សត្វព្រៃគ្រប់ប្រភេទ ដោយលាតសន្ធឹងគ្របដណ្តប់លើខេត្តចំនួនពីរ គឺខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៣ មាន​ផ្ទៃដី ៣៣២.៥០០ ហិកតា ហើយមានផ្ទៃក្រឡា ៣.៣២៥ គីឡូម៉ែត្រក្រឡា។

 

ក្នុងនោះក្រសួងបានបញ្ជាក់ឱ្យដឹងថា តាមរយៈកិច្ចសហការរវាង អង្គការសត្វព្រៃ និងរុក្ខជាតិ ជា​មួយក្រសួងបរិស្ថាន ដោយមានការគាំទ្រពីមន្ទីរបរិស្ថានខេត្តរតនគីរី និងការចូលរួមពី ជន​ជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន បានរកឃើញប្រភេទសត្វសំខាន់ៗ ដែលកត់ត្រា បានចំនួន ៤២ប្រភេទ ក្នុងនោះ ថនិកសត្វ៣២ប្រភេទ បក្សី៩ប្រភេទ និងពួកល្មួន១ប្រភេទ។

 

ប្រភេទសត្វកម្រសំខាន់ៗទាំងនោះ មានដូចជា ដំរីអាស៊ី ឆ្កែព្រៃ ខ្លាពពក ខ្លាលឿងមាស កេងកង​ធំ ខ្លាភ្ញីថ្មកែវ រញីប្រផេះ ក្ងោក ស្វាកន្ទុយស ពង្រូល និងប្រភេទសត្វផ្សេងៗ ជាច្រើន ទៀត។

 

សម្រាប់ប្រភេទសត្វដែលបានកត់ត្រាខាងលើនេះ មាន២ប្រភេទត្រូវបានចាត់ទុកជាសត្វជិត ផុត​​ពូជ​បំផុត ៥ប្រភេទ ជាសត្វជិតផុតពូជ និង១៣ប្រភេទជាសត្វងាយរងគ្រោះ៕

 

 

ព័ត៌មានទាក់ទង

អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីដកហូតបានរណាយន្ត៤គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួន វត្តមានកូនផ្សោត១ក្បាលថ្មីទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី រដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់ឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតម​ន្ត្រី២រូប ករណីសង្ស័យបានទារលុយពីក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ គិតចាប់ពីឆ្នាំ២០២៥ កម្ពុជាទប់ស្កាត់ទឹកកខ្វក់បានជាង២៦លានម៉ែត្រគូប អង្គការអុកស្វាមកម្ពុជា រៀបចំកម្មវិធីសម្ពោធរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៦ មន្ត្រីជំនាញ ចុះពិនិត្យលើការគ្រប់គ្រងទីលានទុកដាក់សំរាមជំរុញ​ភាពស្អាត អនាម័យបរិស្ថាន និង សុខភាពសាធារណៈ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម