
អត្ថបទ៖ សំនៀង
ដើម្បីទប់ស្កាត់បញ្ហាបំពុលបរិស្ថានជាបន្តទៀត ក្រុមការងារក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ ដោយតម្រូវឱ្យទីតាំងអាជីវកម្មចំនួន៥ ផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ក្នុងនោះក្រសួងបានបញ្ជាក់ឱ្យដឹងថា កិច្ចអន្តរាគមន៍នេះធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាន នាយកដ្ឋាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ និងអាជ្ញាធរឃុំមេមត់ នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ និងបានរកឃើញបញ្ហាបំពុលបរិស្ថាន និងចំណុច ខ្វះខាតរបស់ទីតាំងអាជីវកម្មក្រុមហ៊ុនប្រមូលទិញជ័រកៅស៊ូបង្កកទាំង៥ទីតាំង នៅក្នុងស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ បានបង្កបញ្ហាក្លិនអាក្រក់ ចេញពីកន្លែងជ័រកៅស៊ូបង្កក និងពីរណ្តៅស្តុកសំណល់រាវ ពោលគឺទឹក លាងសម្អាតក្នុងទីតាំងស្តុក។
ក្រសួងបរិស្ថានបានឱ្យដឹងបន្តថាក្រុមការងារបានពិនិត្យឃើញថាក្រុមហ៊ុនទាំងអស់នោះ ពុំបានគ្រប់គ្រងសំណល់រាវត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងច្បាប់ ដែលគ្មានមានអាងសម្អាតជ័រ ដោយទីតាំងនីមួយៗ គ្រាន់តែមានរណ្តៅដីសម្រាប់ស្តុកទឹកសំណល់ប៉ុណ្ណោះ។ លើសពីនេះទីតាំងអាជីវកម្មទាំងនោះបានដំណើរការដោយកគ្មានកិច្ចសន្យាការពារបរិស្ថានផងដែរ។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានតម្រូវឱ្យម្ចាស់ទីតាំងនីមួយៗ អនុវត្តវិធានការកែប្រែ ដោយតម្រូវឱ្យរៀចំអាងប្រព្រឹត្តិកម្មសំណល់រាវ ដោយត្រូវអនុលោមតាមគោលការណ៍បច្ចេកទេស និងមាត្រា២៨៧ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីកាត់បន្ថយបញ្ហាក្លិនស្អុយ និងទប់ស្កាត់ការបំពុលទឹកសាធារណៈ ឱ្យបាន រួចរាល់ ក្នុងរយៈពេល៣ខែ។ លើសពីនេះ ម្ចាស់ទីតាំងនីមួយៗ ត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន រួចត្រូវ ដាក់ជូនក្រសួងបរិស្ថាន ដើម្បីធ្វើការពិនិត្យ និងអនុម័ត ដោយអនុលោមតាមលិខិតបទដ្ឋានពាក់ព័ន្ធ ឱ្យ បានរួចរាល់ក្នុងរយៈពេល៣ខែ។
សូមបញ្ជាក់ថា ទីតាំងអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កកទាំង៥រួមមាន ទីតាំងទី១ ស្ថិតនៅភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ ទីតាំងទី២ ស្ថិតនៅភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់ ទីតាំងទី៣ ស្ថិតនៅភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់ ទីតាំងទី៤ ស្ថិតនៅភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ ទីតាំងទី៥ ស្ថិតភូមិដក់ព័រ ឃុំទ្រៀក ស្រុកមេមត់ នៃខេត្តត្បូងឃ្មុំ៕
អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ
UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ
អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព
មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីដកហូតបានរណាយន្ត៤គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួន
វត្តមានកូនផ្សោត១ក្បាលថ្មីទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី
រដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់ឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតមន្ត្រី២រូប ករណីសង្ស័យបានទារលុយពីក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ
គិតចាប់ពីឆ្នាំ២០២៥ កម្ពុជាទប់ស្កាត់ទឹកកខ្វក់បានជាង២៦លានម៉ែត្រគូប
អង្គការអុកស្វាមកម្ពុជា រៀបចំកម្មវិធីសម្ពោធរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៦
មន្ត្រីជំនាញ ចុះពិនិត្យលើការគ្រប់គ្រងទីលានទុកដាក់សំរាមជំរុញភាពស្អាត អនាម័យបរិស្ថាន និង សុខភាពសាធារណៈ
07-ឧសភា-2026 - ម៉ោង 09:51:AM
06-ឧសភា-2026 - ម៉ោង 04:59:PM
04-ឧសភា-2026 - ម៉ោង 10:13:AM
28-មេសា-2026 - ម៉ោង 10:18:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា