
ដោយ៖ វិចិត្រ
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្នុងនាមជាអភិបាល មើលថែរក្សាការពារបរិស្ថាន និងតុល្យភាពនៃទ្រព្យសម្បត្តិធម្មជាតិ រួមទាំង ខ្យល់ ទឹក និងដី។ ក្រសួងបរិស្ថានមានភារកិច្ចចម្បង គឺ ការពារ និងទប់ស្កាត់ប្រភពបំពុលផ្សេងៗ ដើម្បីរក្សាបាននូវតុល្យភាពបរិស្ថានល្អ និងការពារសុខភាពប្រជាពលរដ្ឋពីជំងឺដង្កាត់ ឬ ជំងឺឆ្លងនានា។ ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានបែបនេះ នៅក្នុងកិច្ចប្រជុំប្រចាំខែរបស់អគ្គនាយកដ្ឋានគាំពារបរិស្ថាន នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។
រដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះបានដាក់ចេញនូវវិធានការបន្ទាន់ចំនួន៤ចំណុច ដើម្បីការពារអាយុជីវិត និងសុខមាលភាពប្រជាពលរដ្ឋ និងបរិស្ថានរួមមាន ទី១ ត្រូវពិនិត្យមើលលើទិដ្ឋភាពច្បាប់ បច្ចេកទេសគ្រប់ជ្រុងជ្រោយ និងមានល្បឿនលឿន មុនការសម្រេច ឬអនុញ្ញាតឱ្យមានការវិនិយោគណាមួយ និងត្រូវធានាឱ្យបាននូវប្រភពបំពុលនានាទៅដល់មនុស្ស សត្វ និងបរិស្ថានជាតិ។ ទី២ ការអនុវត្តនូវសិទ្ធិសម្រេចត្រូវធ្វើឡើងតាមឋានានុក្រម និងគោរពតាមច្បាប់ ដែលមានចែងជាធរមាន ដោយមិនមានការរត់ការ អន្តរាគមន៍ក្រៅផ្លូវច្បាប់ ឬកែសម្រួលឱ្យស្របតាមលក្ខខណ្ឌបច្ចេកទេស ដែលផ្ទុយពីច្បាប់បានចែងឡើយ។ ទី៣ ត្រៀមខ្លួនជានិច្ចមុនការចូលរួមកិច្ចប្រជុំពិភាក្សា ការផ្តល់យោបល់ និងធាតុចូលត្រូវតែការពារដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងបរិស្ថានជាចម្បង រួមទាំងក្រុមហ៊ុនវិនិយោគក្នុង និងក្រៅស្រុក។ ទី៤ រាល់កិច្ចប្រជុំដែលបានចូលរួមចាំបាច់ត្រូវមានកំណត់ហេតុ ឬរបាយការណ៍ផ្លូវការ ទុកជាអំណះអំណាងក្នុងការផ្តល់យោបល់ ធាតុចូល និងសម្រាប់តាមដាន ត្រួតពិនិត្យការវិវឌ្ឍការងារបន្ត។
ឯកឧត្តមបន្តថា ការអនុវត្តបាននូវវិធានការទាំង៤នេះនឹងជួយគាំទ្រទៅដល់អ្នកវិនិយោគ ដែលមានភាពស្អាតក្នុងវិស័យបរិស្ថាន និងធានាបាននូវការការពារតុល្យភាពបរិស្ថាន ការពារផលប្រយោជន៍ជាតិ រួមមានខ្យល់ ទឹក និងដីឱ្យមានភាពស្អាត ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការបំពុលទៅលើសុខភាពប្រជាពលរដ្ឋ៕
អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ
UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ
អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព
មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីដកហូតបានរណាយន្ត៤គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួន
វត្តមានកូនផ្សោត១ក្បាលថ្មីទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី
រដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់ឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតមន្ត្រី២រូប ករណីសង្ស័យបានទារលុយពីក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ
គិតចាប់ពីឆ្នាំ២០២៥ កម្ពុជាទប់ស្កាត់ទឹកកខ្វក់បានជាង២៦លានម៉ែត្រគូប
អង្គការអុកស្វាមកម្ពុជា រៀបចំកម្មវិធីសម្ពោធរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៦
មន្ត្រីជំនាញ ចុះពិនិត្យលើការគ្រប់គ្រងទីលានទុកដាក់សំរាមជំរុញភាពស្អាត អនាម័យបរិស្ថាន និង សុខភាពសាធារណៈ
07-ឧសភា-2026 - ម៉ោង 09:51:AM
06-ឧសភា-2026 - ម៉ោង 04:59:PM
04-ឧសភា-2026 - ម៉ោង 10:13:AM
28-មេសា-2026 - ម៉ោង 10:18:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា