
ដើម្បីជាវិធានការដ៏មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់នូវការបាត់បង់សត្វព្រៃដោយការជូញដូរ និងការកាប់សម្លាប់សត្វព្រៃ ធនធានធម្មជាតិ និងសកម្មភាពផ្សេងៗដែលធ្វើឱ្យបាត់បង់ និងរេចរិលព្រៃនៅក្នុងភូមិសាស្រ្តតំបន់ត្រូពិក ប្រស៊ីល និងកម្ពុជា បានផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគី រួមគ្នាប្រឆាំងនឹងឧក្រឹដ្ឋកម្មបរិស្ថាន ដោយអនុលោមតាមច្បាប់ជាតិ និងអន្តរជាតិ។ ការណ៍នេះត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមរវាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។ នេះបើតាមការចុះផ្សាយដោយក្រសួងបរិស្ថាន។
ក្នុងនោះបើតាមក្រសួងបរិស្ថាន ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសម្ព័ន្ធភាពប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបរិស្ថាន ផ្តួចផ្តើមដោយប្រេស៊ីល ហើយស្របទៅនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រួមមាន ភាពស្អាត ភាពបៃតង និងចីរភាព ដែលក្រសួងកំពុងអនុវត្តយ៉ាងសកម្ម ដើម្បីឆ្លើយតបការប្រឆាំងនឹងឧក្រិដ្ឋកម្មបរិស្ថាន។ ជាមួយគ្នានេះក្រសួងបរិស្ថានថាខ្លួនបានអប់រំ និងបញ្រ្ជាបចំណេះដឹងទាំងនេះជារៀងរាល់ថ្ងៃ តាមរយៈការផ្សព្វផ្សាយ ការអនុវត្តច្បាប់ ក្រមបរិស្ថាន ធនធានធម្មជាតិយ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែង ប៉ុន្តែក៏នៅតែមានផលប៉ះពាល់ពីជម្លោះព្រំដែន ដែលបណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិតសត្វដំរីម្តាយនិងកូន និងជីវិតសត្វព្រៃដទៃទៀត ដែលត្រូវផ្លាស់ទីទៅកាន់កន្លែងមានសុវត្ថិភាពជាដើម។
ក្រសួងបន្តថា កិច្ចសហប្រតិបត្តិទ្វេភាគីរវាងប្រេស៊ីល-កម្ពុជា បានប្តេជ្ញាចិត្តរួមគ្នា ដោយបង្កើតជាក្របខ័ណ្ឌរួមនៃកិច្ចសហការអន្តរជាតិ ក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃ និងការកាប់ព្រៃឈើខុសច្បាប់ដែលការណ៍នេះមិនចំពោះតែកម្ពុជាទេ គឺស្ថិតនៅក្នុងភូមិសាស្រ្តតំបន់ត្រូពិក ដោយអនុលោមតាមច្បាប់ជាតិ និងអន្តរជាតិដើម្បីការពារ ថែរក្សាបរិស្ថាន សម្រាប់មនុស្សជំនាន់ក្រោយ៕
រដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់ឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតមន្ត្រី២រូប ករណីសង្ស័យបានទារលុយពីក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ
គិតចាប់ពីឆ្នាំ២០២៥ កម្ពុជាទប់ស្កាត់ទឹកកខ្វក់បានជាង២៦លានម៉ែត្រគូប
អង្គការអុកស្វាមកម្ពុជា រៀបចំកម្មវិធីសម្ពោធរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៦
មន្ត្រីជំនាញ ចុះពិនិត្យលើការគ្រប់គ្រងទីលានទុកដាក់សំរាមជំរុញភាពស្អាត អនាម័យបរិស្ថាន និង សុខភាពសាធារណៈ
អង្គការអុកស្វាម និងសហគមន៍តាមដងទន្លេមេគង្គរួមគ្នាអបអរសាទរទិវាពិភពលោកទឹក និងទន្លេ
មន្ទីរបរិស្ថានខេត្តក្រចេះ និងស្ថាប័នពាក់ព័ន្ធធ្វើយុទ្ធនាការសម្អាតអនាម័យក្នុងក្រុងក្រចេះ ត្រៀមរៀបចំបុណ្យទន្លេ
កម្ពុជាឈានមុខគេនៅក្នុងថាមពលកកើតឡើងវិញ និងត្រៀមធ្វើម្ចាស់ផ្ទះសន្និសីទអន្តរជាតិលើកទី៣ ស្ដីពីការបញ្ឈប់ឥន្ធនៈហ្វូស៊ីល
រដ្ឋមន្ត្រីក្រសួងបរិស្ថានគាំទ្រការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងការងារគ្រប់គ្រងធនធានធម្មជាតិ
ក្រសួងបរិស្ថានចាត់វិធានការលើអាជីវកម្មគ្រឿងអលង្ការមួយកន្លែង ឱ្យបញ្ឈប់ការចម្រាញ់មាសនៅលើទីវាល ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈ
01-មេសា-2026 - ម៉ោង 11:28:PM
30-មិនា-2026 - ម៉ោង 03:03:PM
27-មិនា-2026 - ម៉ោង 12:15:PM
25-មិនា-2026 - ម៉ោង 06:37:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា