
ដោយ៖ វិចិត្រ
ក្រសួងកសិកម្ម បានសហការជាមួយដៃគូអភិវឌ្ឍ ចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍ ដើម្បីគាំទ្រកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនកសិកម្ម ក្នុងខេត្តកំពង់ស្ពឺ និងកំពង់ធំ។ ក្នុងណើរចុះពិនិត្យនោះ ធ្វើឡើងរយៈពេល២ថ្ងៃ ដោយចាប់ពីថ្ងៃទី១៩ ដល់២០ ខែឧសភា ឆ្នាំ២០២៦។
បើតាមការផ្សព្វផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នាដំណើរចុះពិនិត្យនោះ ក្រុមការងារបានវាយតម្លៃការផលិត និងការបញ្ចូលប្រើប្រាស់ធ្យូងអង្កាម (Biochar) ជី និងថ្នាំកសិកម្មដែលផ្សំពីធ្យូងអង្កាម ការដាំដុះដំណាំចង្ក្រង់ស្វា ដើម្បីកែលម្អគុណភាព ឬ ជីជាតិដី ការពិសោធន៍ប្រៀបធៀបប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំដំណាំ លើទិន្នផល និងគុណភាពគ្រាប់ស្រូវ និងគ្រាប់ស្វាយចន្ទី ហើយក្នុងនោះក៏រួមទាំងដំណើរការរបស់រោងសម្ងួតកសិផល និងម៉ាស៊ីនបូមទឹកដែលប្រើថាមពលព្រះអាទិត្យ។
ក្នុងនោះដែរ ក្រុមការងារក៏បានជួបជាមួយមន្ត្រីសាកលវិទ្យាល័យភូមិន្ទកសិកម្ម មន្ទីរកសិកម្មខេត្ត និងទីប្រឹក្សាដៃគូអភិវឌ្ឍ និងក្រុមហ៊ុន ដោយបានលើកអំពីគោលនយោបាយថ្មីរបស់រដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្រ និងសកម្មភាពសំខាន់ៗរបស់ក្រសួងកសិកម្ម។
ជាមួយគ្នានោះក្រុមការងារបានផ្តល់ការណែនាំ ដើម្បីកែលម្អការផ្សព្វផ្សាយបញ្ចូល និងការប្រើប្រាស់បច្ចេកទេសខាងលើ សំដៅអភិវឌ្ឍវិស័យកសិកម្មជាតិ ពោលគឺធ្វើឱ្យកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនកសិកម្មផលិតស្បៀងអាហារដែលមានតម្លៃសមរម្យ និងមានសុវត្ថិភាព កើនប្រាក់ចំណូល។
សម្រាប់ក្រសួងកសិកម្ម ការថែរក្សាធនធានធម្មជាតិកសិកម្ម ដូចជា ដី ទឹក និងព្រៃឈើ គឺជាការបង្កើនភាពធន់ និងបន្ថយការបង្កបញ្ហានានាដែលធ្វើឱ្យមានការប្រែប្រួលអាកាសធាតុជាដើម៕
ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍ ចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងគាំទ្រកសិករសហគមន៍ កសិកម្ម និងក្រុមហ៊ុនកសិកម្ម ក្នុងខេតចំនួន២
តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គទំហំជាង១ហិកតា ក្នុងខេត្តស្ទឹងត្រែង បានចុះបញ្ជីដីធ្លីរួចរាល់ជាស្ថាពរ
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បន្តធ្វើតេស្តវាយតម្លៃសមត្ថភាពជូនពល ករមកពីថៃជិត ១០០នាក់ ដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ
ឯកឧត្តមរដ្ឋមន្ត្រី កសិកម្ម ចូលរួមប្រជុំអន្តរក្រសួងត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ថ្នាក់រដ្ឋមន្ត្រីលើកទី៦
ក្រសួងកសិកម្ម អំពាវនាវឱ្យភ្ញៀវទេសចរដែលមកលេងសមុទ្រ សូមកុំដកផ្កាថ្មចេញពីដែនទឹកធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់ការអភិរក្សជីវៈចម្រុះបាតសមុទ្រ
រដ្ឋមន្ត្រីក្រសួងកសិកម្ម បើកវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦ និងសៀវភៅថវិកាពលរដ្ឋ
13 ម៉ោងមុន
ម្សិលមិញ ម៉ោង 09:07:AM
12-ឧសភា-2026 - ម៉ោង 10:59:AM
11-ឧសភា-2026 - ម៉ោង 04:23:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា