សារព័ត៌មានបៃតងប៉ុស្តិ៍

មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ ជំរុញឱ្យបន្តអភិវឌ្ឍការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យស្របតាមការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃ បច្ចេកវិទ្យាឌីជីថល

16 ម៉ោងមុន

 

ដោយ៖ កែវ រតនៈ

យោងតាមការផ្សព្វផ្សាយរបស់ក្រសួងមុខងាសាធារណៈបានឱ្យដឹងថា នៅក្នុងការបើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM) នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២៦នេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈបានលើកឡើងថា នៅក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃការវិវត្តផ្នែកបច្ចេកវិទ្យាឌីជីថល និងការកើនឡើងនៃការរំពឹងទុករបស់ប្រជាពលរដ្ឋមកលើវិស័យមុខងារសាធារណៈ កាន់តែខ្ពស់ ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋត្រូវតែបន្តអភិវឌ្ឍឱ្យកាន់តែមានភាពរហ័សរហួន ប្រកបដោយនវានុវត្តន៍ និងផ្តោតលើប្រជាពលរដ្ឋជាស្នូលជាងពេលណាៗទាំងអស់។

ឯកឧត្តមបានបន្តថា បញ្ហាប្រឈមទាំងនេះ ក៏ជាឱកាសដ៏សំខាន់សម្រាប់យើងក្នុងការធ្វើទំនើបកម្មអភិបាលកិច្ច ពង្រឹងឧត្តមភាពស្ថាប័ន និងវិនិយោគលើធនធានដ៏មានតម្លៃបំផុតរបស់យើង គឺធនធានមនុស្ស។ ក្នុងបរិបទនេះ ACCSM នៅតែបន្តដើរតួនាទីជាវេទិកាមួយដ៏សំខាន់ដែលអនុញ្ញាតឱ្យសមាជិកអាស៊ានបានផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកឧត្តមវានុវត្តន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អនៅទូទាំងប្រទេសនៅក្នុងតំបន់អាស៊ានរបស់យើង។តាមរយៈកិច្ចសហការរួម យើងអាចកសាងមុខងារសាធារណៈដែលមានភាពធន់ មានប្រសិទ្ធភាព និងបពោរពេញទៅដោយសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលអនាគត។

ឯកឧត្តមបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺជាឱកាសដែលអនុញ្ញាតឱ្យភាគីទាំងអស់បានរួមគ្នា ពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងកំណត់ទិសដៅសម្រាប់កិច្ចសហការនាពេលអនាគត ដើម្បីគាំទ្រដល់ការអភិវឌ្ឍជាបន្តបន្ទាប់នៃមុខងារសាធារណៈ ជាពិសេសរួមចំណែកយ៉ាងមានអត្ថន័យដល់ការកសាង​សហគមន៍អាស៊ាន៕

 

 រូបភាព៖ ក្រសួងមុខងារសាធារណៈ

ព័ត៌មានទាក់ទង

មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ ជំរុញឱ្យបន្តអភិវឌ្ឍការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យស្របតាមការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃ បច្ចេកវិទ្យាឌីជីថល រដ្ឋាភិបាល និងដៃគូរជំរុញការងារសមរម្យសម្រាប់កម្មករក្រៅប្រព័ន្ធ វិទ្យាស្ថាន NTTI ផ្តល់អាហារូបករណ៍ជិត ២ពាន់កន្លែងលើជំនាញចំនួន៨ ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយ​រងហានិ​ភ័យ​ដោយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ កម្ពុជាជំរុញពង្រីករបបសន្តិសុខសង្គមដល់កម្មករក្រៅប្រព័ន្ធ កម្ពុជាជំរុញការគាំពារសង្គមដល់កម្មករក្នុង និងក្រៅប្រព័ន្ធ ក្រសួងព័ត៌មានស្នើប្រព័ន្ធផ្សព្វផ្សាយបន្តផ្សព្វផ្សាយវីដេអូអប់រំ ស្តីពីការបង្ការមេរោគអេដស៍ និងគ្រឿងញៀន អ្នកជំងឺជិត ៤ពាន់នាក់ មកទទួលសេវានៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយថ្ងៃ គ្រាដែលករណីគ្រុន​ឈាមនៅ​តែមានច្រើន អាជ្ញាធរមីន ព្រមានពីគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះ អំឡុងពេល និងក្រោយទឹកជំនន កម្ពុជាសម្រេចជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម