សារព័ត៌មានបៃតងប៉ុស្តិ៍

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូល​ជ្រូក​រស់ និង​សាច់បង្កកខុសច្បាប់

11 ម៉ោងមុន

ដោយ៖ វិចិត្រ 

 

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចដល់រដ្ឋបាលខេត្តនៅជាប់ព្រំដែនទាំងអស់ឱ្យជួយ​​ទប់​ស្កាក់​ការនាំចូលសត្វជ្រូករស់ សាច់បង្កក និងស៊ុតមាន់ ស៊ុតទាខុសច្បាប់ ពីប្រទេស ជិត​ខាង​​ដើម្បី​​ជួយគាំទ្រ គាំពារ និងការពារវិស័យចិញ្ចឹមសត្វក្នុងប្រទេស ក៏ដូចជាជួយធានា ដល់​សុវ​ត្ថិ​ភាព​ចំណីអាហារ សុខភាពប្រជាពលរដ្ឋ និងជួយបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិ។

 

នៅក្នុងលិខិតចុះថ្ងៃទី១៧ ខែមិថុនា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានចាត់ទុកចំណាត់ការ​របស់​អាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ថាគឺជាវិធាន​ការដ៏មានប្រសិទ្ធភាពខ្ពស់ ក្នុងការគាំពារ និងការពារវិស័យ​ចិញ្ចឹមសត្វនៅ​កម្ពុជា​ឱ្យចៀស​ផុត​ពី ហានិភ័យនានា ដូចជា ការឆ្លងរាលដាល​នៃ​ជម្ងឺសត្វ និងបញ្ហាទីផ្សារ ហើយក៏នឹងធានា​បាន​នូវសុខភាពពលរដ្ឋ សុខសុវត្ថិភាព និងសុខុ​មាលភាពសង្គមកម្ពុជាផងដែរ។

 

កាលពីពេលកន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តចំនួនពីរដែលនៅជាប់ព្រំដែន គឺខេត្តស្វាយ​រៀង និងព្រៃវែង ​បាន​ដាក់​ចេ​ញ​​នូវវិធាន​ការទប់ស្កាត់​ជាបន្ត​បន្ទាប់ ដោយបានដាក់ចេញនូវការ ណែនាំទៅដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងអស់ក្នុងខេត្តត្រូវសហការណ៍គ្នា ដើម្បីចាត់​វិធាន​កា​រទប់ស្កាត់ និងត្រួតពិនិត្យជាប្រចាំ ចំពោះការនាំចូលសត្វជ្រូករស់ សាច់បង្កក និងស៊ុតមាន់ ស៊ុតទា ដែលពុំមានការអនុញ្ញាតត្រឹមត្រូវ។

 

ក្នុងនោះរដ្ឋបាលខេត្តទាំងពីរខាងលើបានសង្កត់ធ្ងន់ថា ក្នុងករណីចាំបាច់ត្រូវ​រាយ​​ការណ៍ទៅរដ្ឋ​បាល​ខេត្ត ដើម្បីសុំគោលការណ៍ និងចាត់វិធានការចំពោះជនល្មើស​មក​ផ្តន្ទា​ទោសតាមច្បាប់៕

ព័ត៌មានទាក់ទង

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូល​ជ្រូក​រស់ និង​សាច់បង្កកខុសច្បាប់ អាជ្ញាធរបដិសេដ្ឋសំណើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋចំនួន១៥៥គ្រួសារ ក្នុងខេត្តកំពង់ធំ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម ទទួលជួបជាមួយ​អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា​ ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត និងអគ្គទីប្រឹក្សាថ្មី ​របាំងសាច់អួនក្រឡាញឹក១២របាំង ដែលមានប្រវែងស្មើនឹង១២០០ម៉ែត្រ ត្រូវបានបង្ក្រាបក្នុងខេត្តកំពង់ធំ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានជលផល ចុះពិនិត្យពីសក្ដានុពលសហគមន៍នេសាទព្រែកខ្សាច់ ក្នុងខេត្តកោះកុង អ្នកនាំពាក្យក្រសួងកសិកម្ម ពន្យល់ពីការបិទ និងបើកការនេសាទដែលច្បាប់បានកំណត់ ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រមូល និងធានាគុណភាពទិន្នន័យកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជាង ២ពាន់នាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញនៅវិទ្យាស្ថាន RPITST នៅខេត្តតាកែវ ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍ ចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងគាំទ្រកសិករសហគមន៍ កសិកម្ម និងក្រុមហ៊ុនកសិកម្ម ក្នុងខេតចំនួន២
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម