
ដោយ៖ វិចិត្រ
ក្រុមការងារអន្តរក្រសួង គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានសម្រេចបដិសេធសំណើសុំចុះបញ្ជីចេញបណ្ណកម្មសិទ្ធិដីមួយកន្លែង តាមការស្នើសុំរបស់ប្រជាពលរដ្ឋ ហើយថា ករណីនេះនឹងមិនត្រូវបានលើកយកមកពិនិត្យដោះស្រាយទៀតឡើយ។ នេះបើតាមលិខិតប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នា២០២៦។
ប្រជាពលរដ្ឋចំនួន ១០នាក់ តំណាងប្រជាពលរដ្ឋ ចំនួន ១៥៥គ្រួសារ កាលពីពេលកន្លងទៅបានដាក់សំណើ ស្នើសុំចុះបញ្ជីចេញបណ្ណកម្មសិទ្ធិដីមួយកន្លែង ទំហំ ៣២២,៣២ហិកតា ស្ថិតក្នុងតំបន់៣មុំ ដែលស្ថិតនៅភូមិគោកត្របែក ឃុំស្រឡៅ និងភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
នៅក្នុងលិខិតប្រកាសព័ត៌មានខាងលើបានបញ្ជាក់ថា ក្រោយទទួលបានសំណើពីប្រជាពលទាំង១៥៥គ្រួសាររួចមក អាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យ វាស់វែង និងបានតម្លើងផែនទីទីតាំងដីស្នើសុំខាងលើនេះ ជាលទ្ធផល ឃើញថា ទីតាំងដីស្នើសុំ មានទំហំសរុប ៣២២,៣២ហិកតា ស្ថិតក្នុងតំបន់អាងទឹក៣មុំ ក្នុងនោះ ផ្ទៃដីទំហំ ១៤០,២៧ហិកតា ស្ថិតនៅផ្នែកខាងលិចនៃអាងទឹក និងផ្ទៃដីទំហំ ១៨១, ៩៦ហិកតា ស្ថិតនៅផ្នែកខាងកើតនៃអាងទឹក មានទីតាំងស្ថិតនៅ ភូមិគោកត្របែក ឃុំស្រឡៅ និងភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ជាទីតាំងដីស្ថិតនៅក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាប ដែលជាតំបន់ស្នូល និងជាតំបន់ព្រៃលិចទឹកបឹងទន្លេសាប ដែលត្រូវធ្វើការអភិរក្សយ៉ាងតឹងរឹងបំផុត និងជាតំបន់អភិរក្សសត្វខ្សឹប ដែលពុំត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីចេញបណ្ណកម្មសិទ្ធិជូនបានឡើយ៕
អាជ្ញាធរបដិសេដ្ឋសំណើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋចំនួន១៥៥គ្រួសារ ក្នុងខេត្តកំពង់ធំ
ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍ ចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងគាំទ្រកសិករសហគមន៍ កសិកម្ម និងក្រុមហ៊ុនកសិកម្ម ក្នុងខេតចំនួន២
12-មិថុនា-2026 - ម៉ោង 11:43:AM
12-មិថុនា-2026 - ម៉ោង 10:51:AM
11-មិថុនា-2026 - ម៉ោង 11:15:AM
03-មិថុនា-2026 - ម៉ោង 10:38:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា