
ខណ្ឌរដ្ឋបាលជលផលខេត្តពោធិសាត់ បានចុះបង្ក្រាបបទល្មើសនេសាទ នៅតំបន់ភូមិសាស្ត្រស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់ ដោយបង្ក្រាប និងរឹបអូសបានឧបករណ៍នេសាទខុសច្បាប់មួយចំនួន។ នេះបើតាមការឱ្យដឹងពីក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង សហការជាមួយ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កម្លាំងកងពលតូចថ្មើរជើងលេខ៥៣ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ចុះត្រួតពិនិត្យ និងទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទ ចាប់ពីចំណុចជ្រោយស្ដី នៅក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច រហូតដល់មុខភូមិកំពង់ថ្គោល ឃុំអន្សារចំបក់ ស្រុកក្រគរ។
នៅក្នុងបេសកកម្មបង្ក្រាបបទល្មើសនេសាទនេះ ក្រុមការងារ ជំនាញបានរឹបអូសលូស្បៃមុងបានចំនួន០១ករណី រុះរើរបាំងស្បៃមុង ចំនួន ១៦ខ្សែ ប្រវែង ១.២៥០ម៉ែត្រ លូកងស្បៃមុងចំនួន ១៨មាត់ បង្គោលចំនួន ១៧៥ដើម និងចាក់លែងត្រីចម្រុះចំនួន ១០គីឡូក្រាម៕



ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ចិន ឡាវ និងមីយ៉ាន់ម៉ា ធ្វើទស្សនកិច្ចពិនិត្យជាក់ស្តែងនៅដែនជម្រកសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ
ការប្រមូលផ្តុំអំណាចរបស់យក្សកសិពាណិជ្ជកម្ម កំពុងផ្លាស់ប្តូរប្រព័ន្ធស្បៀងពិភពលោក
កម្ពុជានាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនជាលើកដំបូង
កសិករព្រួយបារម្ភជីវភាព ខណៈអាកាសធាតុប្រែប្រួលគំរាមកំហែងផលដំណាំក្នុងរដូវវស្សាឆ្នាំ២០២៦
ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុងវិស័យកសិកម្ម តាមផ្ទាលឌីជីថល
ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូលជ្រូករស់ និងសាច់បង្កកខុសច្បាប់
31-កក្តដា-2026 - ម៉ោង 01:12:PM
23-កក្តដា-2026 - ម៉ោង 10:25:AM
20-កក្តដា-2026 - ម៉ោង 03:58:PM
30-មិថុនា-2026 - ម៉ោង 02:32:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា