សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុង​វិស័​យកសិកម្ម តាមផ្ទាលឌីជីថល

13 ម៉ោងមុន

ដោយ៖ វិចិត្រ

 

ក្រសួងកសិកម្ម បានដាក់ឱ្យដំណើរការសេវាសាធារណៈរបស់អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុងវិស័យកសិកម្ម តាមផ្ទាលឌីជីថល។

 

បើតាមសេចក្តីប្រកាសរួមរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលេខាធិការដ្ឋាន ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់​ធុរ​កិច្ច នៅថ្ងៃទី២៦ មិថុនា នេះ បាន​ឱ្យ​ដឹងថា សេវាសាធារណៈរបស់អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ ដែល​សា​ធារ​ណ​ជន និងធុរជន អាចធ្វើការស្នើសុំបាន រួមមាន វិញ្ញាបនបត្របញ្ជាក់បញ្ជីកាជីក​សិកម្ម​, វិញ្ញាបន​បត្រ​បញ្ជាក់​ការ​ចុះ​បញ្ជីឃ្លាំងសន្និធិជីកសិកម្ម, លិខិតអនុញ្ញាតផ្គត់ផ្គង់ចែកចាយជី​ក​សិកម្ម, លិខិតអនុញ្ញាត​ប្រតិបត្តិការលាយផ្សំ ឬ វេចខ្ចប់ជាថ្មីជីកសិកម្ម, វិញ្ញាបនបត្របញ្ជាក់​បញ្ជី​កាថ្នាំកសិកម្ម, វិញ្ញា​បនបត្រ​បញ្ជាក់ការចុះបញ្ជីឃ្លាំងសន្និធិថ្នាំកសិកម្ម, លិខិតអនុញ្ញាត​ផ្គត់​ផ្គង់​ចែកចាយថ្នាំ​កសិ​កម្ម និងលិខិតអនុញ្ញាតប្រតិបត្តិការលាយផ្សំ ឬ វេចខ្ចប់ជាថ្មីថ្នាំកសិកម្ម។

 

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្លាប់ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “សេវា​ស្នើសុំ​បង្កើតកសិដ្ឋានចិញ្ចឹមសត្វ ឬបង្កាត់ពូជសត្វ (ខ្នាតមធ្យម និងខ្នាតធំ)” របស់​អគ្គ​នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រួចមកហើយ ដោយគិតមកទល់បច្ចុប្បន្ន កសិដ្ឋានចំនួន៥៣ ត្រូវបានអនុម័តឱ្យបើកដំណើរការ។ ក្រៅពីសេវាទាំង ៩ ខាងលើ ក្រសួង​បាន​កំពុងដំណើរការនូវសេវាចំនួន ២៦ សេវាផ្សេងទៀត នៅលើប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ដែលមាន តំណភ្ជាប់ www.nsw.gov.kh។

 

ក្នុងស្មារតីចូលរួមកែលម្អបរិយាកាសនៃការធ្វើធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរស្របតាម​យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បាន​បញ្ជាក់ថា ខ្លួន និងលេខាធិការដ្ឋាន ក្រុមការងារ​អន្តរ​ក្រសួង​រៀប​ចំ​សេវាអេឡិចត្រូនិកសម្រាប់​ធុរ​កិច្ច នឹងបន្តសហការ និងជំរុញការធ្វើឌីជីថល្លូបនីយកម្ម​សេវា​សាធារណៈ​ពាក់ព័ន្ធ​នឹងធុរ​កិច្ច​ក្នុង​វិស័យកសិកម្ម ជាបន្តបន្ទាប់បន្ថែមទៀត ដើម្បីបំពេញ តម្រូវ​ការ​របស់ធុរជន និងសាធារ​ណ​ជន៕

ព័ត៌មានទាក់ទង

ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុង​វិស័​យកសិកម្ម តាមផ្ទាលឌីជីថល រដ្ឋមន្រ្តីក្រសួងកសិកម្ម បើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើស ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូល​ជ្រូក​រស់ និង​សាច់បង្កកខុសច្បាប់ អាជ្ញាធរបដិសេដ្ឋសំណើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋចំនួន១៥៥គ្រួសារ ក្នុងខេត្តកំពង់ធំ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម ទទួលជួបជាមួយ​អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា​ ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត និងអគ្គទីប្រឹក្សាថ្មី ​របាំងសាច់អួនក្រឡាញឹក១២របាំង ដែលមានប្រវែងស្មើនឹង១២០០ម៉ែត្រ ត្រូវបានបង្ក្រាបក្នុងខេត្តកំពង់ធំ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានជលផល ចុះពិនិត្យពីសក្ដានុពលសហគមន៍នេសាទព្រែកខ្សាច់ ក្នុងខេត្តកោះកុង អ្នកនាំពាក្យក្រសួងកសិកម្ម ពន្យល់ពីការបិទ និងបើកការនេសាទដែលច្បាប់បានកំណត់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម