![]()
ដោយ៖ កែវ រតនៈ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីជលផល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា ក្រសួងកសិកម្ម នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍន៍ធនធានជលផល ប្រកបដោយនិរន្តរភាព ផ្អែកលើការអនុវត្តច្បាប់ជាចំបង ដែលបាននាំឱ្យផលនេសាទមានការកើនឡើងគួរឱ្យកត់សម្គាល់។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់អំពីសមិទ្ធផលក្នុងការការពារ ការអភិរក្ស និងគ្រប់គ្រងធនធានជលផលកម្រ ដោយក្នុងរយៈពេលជិតមួយឆ្នាំកន្លះនេះ យើងមិនមានអត្រាសត្វផ្សោតទន្លេមេគង្គស្លាប់ដោយសារបទល្មើសនេសាទឡើយ ក៏ដូចការវិលត្រឡាប់នៃសត្វជ្រូកទឹក សត្វផ្សោតក្បាលត្រឡោក និងសត្វផ្សោតឃ្លាច មកដែនសមុទ្រនៃប្រទេសកម្ពុជាផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថាការអនុវត្តនិងផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីជលផលនេះ ដែលរៀបចំឡើងដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត និងការសិក្សាច្បាស់លាស់លើការវិវត្តន៍នៃផលស្តុកជលផល គឺនឹងជួយបន្ថែមក្នុងការធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងធនធានធម្មជាតិ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អង្គពិធីចូលរួមផ្សព្វផ្សាយច្បាប់ស្តីពីជលផល សំដៅលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ ឱ្យគោរពច្បាប់ទាំងអស់គ្នា ដេីម្បីធនធានជលផលកម្ពុជា៕




រូបភាព៖ ក្រសួងកសិកម្ម
ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូលជ្រូករស់ និងសាច់បង្កកខុសច្បាប់
អាជ្ញាធរបដិសេដ្ឋសំណើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋចំនួន១៥៥គ្រួសារ ក្នុងខេត្តកំពង់ធំ
12 ម៉ោងមុន
17-មិថុនា-2026 - ម៉ោង 01:44:PM
16-មិថុនា-2026 - ម៉ោង 11:33:AM
12-មិថុនា-2026 - ម៉ោង 11:43:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា