សារព័ត៌មានបៃតងប៉ុស្តិ៍

កម្ពុជានាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនជាលើកដំបូង

23-កក្តដា-2026 - ម៉ោង 10:25:AM

ដោយ៖ វិចិត្រ

 

កម្ពុជាទទួលបានសមិទ្ធផលថ្មីមួយក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ខណៈអគ្គរដ្ឋ​បាល​​គយ​នៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានអនុញ្ញាតជាផ្លូវការឱ្យក្រុមហ៊ុន BEST LIFE PRODUCT Co., Ltd. នាំចេញផលិតផលសំបុកត្រចៀកកាំ​ទៅកាន់ទីផ្សារ​ប្រទេស​ចិន​ជាលើក​ដំបូង។

 

បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការអនុញ្ញាតនេះ ត្រូវបានផ្តល់កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ហើយចាត់ទុកជាជំហានដ៏សំខាន់ក្នុងការពង្រីកទីផ្សារនាំចេញផលិត​ផល​កសិកម្មរបស់កម្ពុជា និងបង្កើនឱកាសសម្រាប់វិស័យចិញ្ចឹមត្រចៀកកាំឱ្យកាន់តែរីកចម្រើន។

 

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ថា ការបើកទីផ្សារ​នាំចេញ​សំបុក​ត្រចៀក​កាំ​ទៅកាន់ប្រទេសចិន គឺជាលទ្ធផលនៃកិច្ចសហការ យ៉ាង​​ជិត​ស្និទ្ធរវាងក្រសួងកសិកម្ម អគ្គរដ្ឋ​បាលគយចិន (GACC) វិស័យឯកជន និងអាជីវករ ព្រមទាំងអ្នកចិញ្ចឹមត្រចៀកកាំ​នៅទូទាំង​ប្រទេស ដែលបានរួមគ្នាលើកកម្ពស់ស្តង់ដារអនាម័យ និងគុណភាពផលិតផល ឱ្យ​ស្រប​តាម​តម្រូវ​ការអន្តរជាតិ។

 

សម្រាប់ក្រសួងកសិកម្ម សមិទ្ធផលនេះ ត្រូវបានរំពឹងថា នឹងជួយបង្កើនតម្លៃបន្ថែមដល់​ផលិត​ផល​សំបុកត្រចៀកកាំរបស់កម្ពុជា ពង្រីកទីផ្សារនាំចេញ បង្កើនចំណូលដល់អ្នកផលិត និង​រួម​ចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការនាំចេញផលិតផលដែលមានសក្តានុពល​ទៅកាន់ទីផ្សារដ៏ធំរបស់ប្រទេសចិន៕

 

ព័ត៌មានទាក់ទង

កម្ពុជា ជំរុញកិច្ចសហការអភិវឌ្ឍវិស័យកសិកម្ម ទឹក និងជនបទ តាមរយៈភាពជាដៃគូអន្តរជាតិ កម្ពុជារៀបចំកិច្ចសន្ទនា ASEAN ស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារ កម្ពុជាជំរុញការវិនិយោគប្រកបដោយការទទួលខុសត្រូវ ដើម្បីពង្រឹងសន្តិសុខស្បៀង និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ចិន ឡាវ និងមីយ៉ាន់ម៉ា ធ្វើទស្សន​កិច្ច​ពិនិត្យជាក់ស្តែងនៅដែនជម្រកសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ ការប្រមូលផ្តុំអំណាចរបស់យក្សកសិពាណិជ្ជកម្ម កំពុងផ្លាស់ប្តូរប្រព័ន្ធស្បៀងពិភពលោក កម្ពុជានាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនជាលើកដំបូង កសិករព្រួយបារម្ភជីវភាព ខណៈអាកាសធាតុប្រែប្រួលគំរាមកំហែងផលដំណាំក្នុងរដូវវស្សាឆ្នាំ២០២៦ ក្រសួងកសិកម្មបើកសិក្ខា​សាលាពិគ្រោះយោបល់ស្តីពី«ការលើកស្ទួយផលិតកម្មម្រេច​ប្រកបដោយសុវត្ថិភាពនិងភាតរភាព» ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុង​វិស័​យកសិកម្ម តាមផ្ទាលឌីជីថល
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម