![]()
ដោយ៖ កែវ រតនៈ
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការលើកស្ទួយផលិតកម្មម្រេច ប្រកបដោយសុវត្ថិភាព និងភាតរភាព» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ លោកបណ្ឌិត យិន ចាន់សុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ លោក នុត កញ្ចារ៉ា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តត្បូងឃ្មុំ លោក Lucas Zahl តំណាងអង្គការGIZ។ កម្មវិធីសហការរៀបចំដោយ មន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ជាមួយអង្គការGIZ នៃគម្រោង EU-German CAPSAFE ធ្វើឡើងនៅសណ្ឋាគារភីអេនធីផាលេសក្នុងខេត្តត្បូងឃ្មុំ។
សិក្ខាសាលាពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងដើម្បី ប្រមូលនូវបញ្ហាប្រឈមនានា ស្វែងរកដំណោះស្រាយ និងរៀបចំផែនការសកម្មភាព ឆ្ពោះទៅការកសាងភាពជាដៃគូធុរកិច្ចក្នុងវិស័យដំណាំម្រេច។
ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្តម តូច ប៊ុនហួរ បានគូសបញ្ជាក់ថា កិច្ចពិភាក្សានាពេលនេះ ជាឱកាសមួយដែលសូមយកចិត្តទុកដាក់ ជជែកឱ្យបានផុសផុល ជាពិសេសទៅលើការដាំដុះម្រេចដោយផ្តោតសំខាន់ទៅលើម្រេចសរីរាង្គ និងសុវត្ថិភាព ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងការប្រកួតប្រជែងជាមួយទីផ្សារក្នុង និងក្រៅស្រុកផងដែរ។ បន្ថែមពីនេះឯកឧត្តម បានស្នើសុំឱ្យសហគមន៍កសិកម្មទំនើប និងសហគមន៍កសិកម្ម ដែលដាំដុះម្រេច សូមគិតគូរដល់ការកែច្នៃម្រេច ដើម្បីបន្ថែមតម្លៃលើខ្សែច្រវាក់ផលិតកម្មម្រេចផងដែរ៕





រូបភាព៖ក្រសួងកសិកម្ម
ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ចិន ឡាវ និងមីយ៉ាន់ម៉ា ធ្វើទស្សនកិច្ចពិនិត្យជាក់ស្តែងនៅដែនជម្រកសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ
ការប្រមូលផ្តុំអំណាចរបស់យក្សកសិពាណិជ្ជកម្ម កំពុងផ្លាស់ប្តូរប្រព័ន្ធស្បៀងពិភពលោក
កម្ពុជានាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនជាលើកដំបូង
កសិករព្រួយបារម្ភជីវភាព ខណៈអាកាសធាតុប្រែប្រួលគំរាមកំហែងផលដំណាំក្នុងរដូវវស្សាឆ្នាំ២០២៦
ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុងវិស័យកសិកម្ម តាមផ្ទាលឌីជីថល
ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូលជ្រូករស់ និងសាច់បង្កកខុសច្បាប់
31-កក្តដា-2026 - ម៉ោង 01:12:PM
23-កក្តដា-2026 - ម៉ោង 10:25:AM
20-កក្តដា-2026 - ម៉ោង 03:58:PM
30-មិថុនា-2026 - ម៉ោង 02:32:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា