សារព័ត៌មានបៃតងប៉ុស្តិ៍

អ្នកនាំពាក្យ៖ការស្នើសុំរបស់អ្នករត់កង់បីទទួលបានដំណោះស្រាយ​សះជា​លឿនពីក្រសួងការងារ

20-ឧសភា-2026 - ម៉ោង 09:07:AM

ដោយ៖ កែវ រតនៈ
ក្រោមការសម្របសម្រួលលឿនរហ័ស និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការស្នើសុំរបស់អ្នកដឹកជញ្ជូនលើថ្នាលបច្ចេកវិទ្យា (អ្នករត់កង់បី) ដែលតំណាងឱ្យអ្នករត់កង់បីនៅទូទាំងប្រទេស ទទួលបានដំណោះស្រាយសះជាហើយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៦នេះ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ។

 
អ្នកនាំពាក្យបានគូសបញ្ជាក់ក្រោយកិច្ចប្រជុំថា អ្នករត់កង់បីនិងក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន ឯកភាព លើ ៣ចំណុចសំខាន់ៗដែលរួមមានការផ្តល់ថវិកាបន្ថែមជូនអ្នកបើកបរកង់បីចំនួន៥០០រៀលក្នុងមួយជើងដំណើរទៅលើតម្លៃអនុវត្តបច្ចុប្បន្នបណ្តោះអាសន្នរយៈពេល៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ និងការកាត់កម្រៃជើងសារមិនឱ្យលើសចំនួន១៥ភាគរយ។ ដោយឡែក ការបិទអេបណាមួយពីក្រុមហ៊ុនទៅកាន់អ្នកបើកបរ ត្រូវមាននីតិវិធីច្បាស់លាស់និងជូនដំណឹងជាមុនជាចាំបាច់។

គួរបញ្ជាក់ថា ក្រុមអ្នករត់ម៉ូតូកង់បីឱ្យក្រុមហ៊ុន Grab បានចេញតវ៉ាជាបន្តបន្ទាប់តាំងពីខែមេសា ដើម្បីស្នើឱ្យក្រុមហ៊ុន បន្ថយការកាត់យកកម្រៃជើងសាក្នុងស្ថានភាពដែលតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ខ្លាំង។ ដោយឡែកការតវ៉ាកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នៅខាងមុខក្រុមហ៊ុន Grabគឺជាការតវ៉ាលើក​ទី៣​ហើយ ដែលមានអ្នករត់កង់បីប្រមាណ៥០នាក់ចូលរួម៕

 រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

រដ្ឋមន្រ្តី​ក្រសួងកសិកម្ម ទទួលជួបជាមួយ​អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា​ ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត និងអគ្គទីប្រឹក្សាថ្មី ​របាំងសាច់អួនក្រឡាញឹក១២របាំង ដែលមានប្រវែងស្មើនឹង១២០០ម៉ែត្រ ត្រូវបានបង្ក្រាបក្នុងខេត្តកំពង់ធំ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានជលផល ចុះពិនិត្យពីសក្ដានុពលសហគមន៍នេសាទព្រែកខ្សាច់ ក្នុងខេត្តកោះកុង អ្នកនាំពាក្យក្រសួងកសិកម្ម ពន្យល់ពីការបិទ និងបើកការនេសាទដែលច្បាប់បានកំណត់ ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រមូល និងធានាគុណភាពទិន្នន័យកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជាង ២ពាន់នាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញនៅវិទ្យាស្ថាន RPITST នៅខេត្តតាកែវ ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍ ចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងគាំទ្រកសិករសហគមន៍ កសិកម្ម និងក្រុមហ៊ុនកសិកម្ម ក្នុងខេតចំនួន២ អ្នកនាំពាក្យ៖ការស្នើសុំរបស់អ្នករត់កង់បីទទួលបានដំណោះស្រាយ​សះជា​លឿនពីក្រសួងការងារ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គទំហំជាង១ហិកតា ក្នុងខេត្តស្ទឹងត្រែង បានចុះបញ្ជីដីធ្លីរួចរាល់​ជាស្ថាពរ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម