
ដោយ៖ សំនៀង
មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បាន និងកំពុងផ្តល់ឱកាសឱ្យពលករដែលទើបត្រឡប់មកពីប្រទេសថៃ មកធ្វើតេស្តបញ្ជាក់សមត្ថភាពលើជំនាញក្នុងវិស័យសំណង់ចំនួន៨ ដើម្បីទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិជាផ្លូវការ។

លោក ធូ សុភាព នាយកវិទ្យាស្ថាន បានឱ្យដឹងថា មកទល់ពេលនេះ វិទ្យាស្ថានបានរៀបចំការធ្វើតេស្តចំនួន ៣លើករួចមកហើយ ដែលមានពលករចូលរួមសរុបចំនួន ៩៦នាក់។ ជំនាញដែលត្រូវបានវាយតម្លៃរួមមាន ការងារផ្សារអគ្គិសនី ការ៉ូ កំបោរ បណ្តាញទឹក រន្ទា និងសសៃដែកជាដើម។ លោកបានបន្តថា ការធ្វើតេស្តនេះ ធ្វើឡើងក្រោមការយកចិត្តទុកដាក់របស់រដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយពុំមានការបង់ប្រាក់នោះឡើយ។ វិញ្ញាបនបត្រដែលទទួលបាន មិនត្រឹមតែបញ្ជាក់ពីសមត្ថភាពពិតរបស់ពលករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃជាអន្តរជាតិ ដែលអាចឱ្យពួកគាត់ដាក់ពាក្យធ្វើការក្នុងក្រុមហ៊ុនធំៗទាំងក្នុង និងក្រៅប្រទេស ជាមួយប្រាក់បៀវត្សរ៍សមរម្យ។
លោក ឈន ពិសិដ្ឋ រស់នៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ពលករម្នាក់ដែលមកធ្វើតេស្តជំនាញផ្សារ បានសម្តែងនូវក្តីរំភើប និងចាត់ទុកកម្មវិធីនេះថា ជា "ការជួយសង្គ្រោះប្រជាជន"។ លោកបានសង្កត់ធ្ងន់ថា៖ «នៅពេលយើងមានសញ្ញាបត្រទទួលស្គាល់ជំនាញពីមុន យើងនឹងទទួលបានប្រាក់កម្រៃខ្ពស់ ហើយក្រុមហ៊ុនណាក៏គេទទួលស្គាល់ដែរ។ បើគ្មានសញ្ញាបត្រទេ យើងអាចក្លាយជាកូនចៅគេរហូត ហើយប្រាក់ខែក៏បានតិចជាងគេ»។
លោកនាយកវិទ្យាស្ថានក៏បានអំពាវនាវដល់បងប្អូនពលករដទៃទៀត ដែលមានជំនាញស្រាប់តែមិនទាន់មានសញ្ញាបត្រ ឱ្យរួសរាន់មកចុះឈ្មោះធ្វើតេស្តនៅវិទ្យាស្ថានដែលមានទីតាំងនៅ សង្កាត់រកាក្នុង ក្រុងដូនកែវ៕


វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បន្តធ្វើតេស្តវាយតម្លៃសមត្ថភាពជូនពល ករមកពីថៃជិត ១០០នាក់ ដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ
ឯកឧត្តមរដ្ឋមន្ត្រី កសិកម្ម ចូលរួមប្រជុំអន្តរក្រសួងត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ថ្នាក់រដ្ឋមន្ត្រីលើកទី៦
ក្រសួងកសិកម្ម អំពាវនាវឱ្យភ្ញៀវទេសចរដែលមកលេងសមុទ្រ សូមកុំដកផ្កាថ្មចេញពីដែនទឹកធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់ការអភិរក្សជីវៈចម្រុះបាតសមុទ្រ
រដ្ឋមន្ត្រីក្រសួងកសិកម្ម បើកវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦ និងសៀវភៅថវិកាពលរដ្ឋ
សហជីព និងកម្មករនិយោជិតថ្លែងអំណរគុណសម្ដេចធិបតី ដែលតែងតែយកចិត្តទុកដោយរិះរកវិធីសម្រាលបន្ទុកក្នុងស្ថានភាពប្រេងសាំងឡើងថ្លៃ
ក្រសួងកសិកម្ម រៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦
បណ្តាញសហគមន៍ដីធ្លីក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំប្រមាណ១០០នាក់ រៀបចំកម្មវិធីអបអរទិវាអន្តរ ជាតិនារី៨មីនា ខួបលើកទី១១៥
អ្នកមានការងារធ្វើក្នុងស្រុកក្នុងឆ្នាំ២០២៥កើនឡើងប្រមាណ៨០ម៉ឺននាក់បើធៀបនឹងឆ្នាំ២០២៤
ក្រសួងការងារ និង ADB ពង្រឹងកិច្ចសហការលើកកម្ពស់វិស័យ TVET ឱ្យស្របតាមតម្រូវការទីផ្សារការងារកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត
04-ឧសភា-2026 - ម៉ោង 04:12:PM
28-មេសា-2026 - ម៉ោង 01:45:PM
27-មិនា-2026 - ម៉ោង 01:55:PM
20-មិនា-2026 - ម៉ោង 03:09:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា