សារព័ត៌មានបៃតងប៉ុស្តិ៍

រដ្ឋមន្រ្តី​ក្រសួងកសិកម្ម ទទួលជួបជាមួយ​អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា​ ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត និងអគ្គទីប្រឹក្សាថ្មី

12-មិថុនា-2026 - ម៉ោង 11:43:AM

ដោយ៖ កែវ រតនៈ

យោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនសេសាទ ឱ្យដឹងថា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ចើញទទួលជួបលោក​ស្រី Zhong Jie អគ្គទីប្រឹក្សាទទួលបន្ទុកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិត​ចិន​ប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត ដើម្បីសម្តែងការគួរសម និងជម្រាបលា និងស្វាគមន៍លោក Xue Dong ដែលទើបត្រូវបានតែងតាំងជាអគ្គទីប្រឹក្សាថ្មី នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

នាឱកាសនៃជំនួប ភាគីកម្ពុជា-ចិន បានរំលេចអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈវិស័យ​ពាណិជ្ជកម្ម ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការបង្កើនទំហំកសិ-ពាណិជ្ជកម្មលើកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ការអភិវឌ្ឍន៍ធនធានមនុស្ស និងសមិទ្ធផលក្នុងការចូលរួមកសាងមន្ទីរពិសោធន៍ជាតិសិត្បូ ដែលបម្រើឱ្យផលប្រយោជន៍ជាច្រើនក្នុងវិស័យកសិកម្ម។

ជាមួយគ្នានេះដែរ លោក Xue Dong បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កសិ-ពាណិជ្ជកម្ម ការជំរុញការវិនិយោគលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ព្រមទាំងបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចបាននូវលទ្ធផលកាន់តែប្រសើរឡើងថែមទៀត និងផ្តល់ផលចំណេញសម្រាប់ប្រជាជាតិទាំងពីរ៕

 រូបភាព៖ ក្រសួងកសិកម្ម 

ព័ត៌មានទាក់ទង

ការប្រមូលផ្តុំអំណាចរបស់យក្សកសិពាណិជ្ជកម្ម កំពុងផ្លាស់ប្តូរប្រព័ន្ធស្បៀងពិភពលោក កម្ពុជានាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនជាលើកដំបូង កសិករព្រួយបារម្ភជីវភាព ខណៈអាកាសធាតុប្រែប្រួលគំរាមកំហែងផលដំណាំក្នុងរដូវវស្សាឆ្នាំ២០២៦ ក្រសួងកសិកម្មបើកសិក្ខា​សាលាពិគ្រោះយោបល់ស្តីពី«ការលើកស្ទួយផលិតកម្មម្រេច​ប្រកបដោយសុវត្ថិភាពនិងភាតរភាព» ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុង​វិស័​យកសិកម្ម តាមផ្ទាលឌីជីថល រដ្ឋមន្រ្តីក្រសួងកសិកម្ម បើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើស ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូល​ជ្រូក​រស់ និង​សាច់បង្កកខុសច្បាប់ អាជ្ញាធរបដិសេដ្ឋសំណើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋចំនួន១៥៥គ្រួសារ ក្នុងខេត្តកំពង់ធំ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម