សារព័ត៌មានបៃតងប៉ុស្តិ៍

​របាំងសាច់អួនក្រឡាញឹក១២របាំង ដែលមានប្រវែងស្មើនឹង១២០០ម៉ែត្រ ត្រូវបានបង្ក្រាបក្នុងខេត្តកំពង់ធំ

12-មិថុនា-2026 - ម៉ោង 10:51:AM

ដោយ៖ កែវ រតនៈ

យោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំក្រុមការងារចម្រុះចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចលំហទន្លេសាប មុខព្រែកជើងលោង និងព្រែកទាល់ ក្នុងខេត្តកំពង់ធំ ។

ក្នុងដំណើរបេសកកម្មនោះ ការចូលរួមពី លោក ប៉ី វិចិត្រ នាយរងអធិការខាង​ជើង​បឹងទន្លេសាប លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ កម្លាំង​ទី​បញ្ជាការ​ស្រាលប្រចាំផាត់សណ្តាយ និងកម្លាំងយោធាអន្តរាគមន៍​ពិសេស(ភូមិភាគ៤) សរុបចំនួន ២៨នាក់ ដោយប្រើមធ្យោបាយកាណូត​ចំនួន៩គ្រឿង ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល។

ក្នុងប្រតិបត្តិការបង្ក្រាប ជាលទ្ធផលបាន២ករណី៖ ទី១.បានរុះរើ និងបំផ្លាញ​ចោល​របាំងសាច់អួនក្រឡា ញឹក ១២របាំង ដែលមានប្រវែងស្មើនឹង១២០០ម៉ែត្រ ទ្បុកចំនួន២០គ្រឿង លប/លូចំនួន២០មាត់បង្គោលចំរឹងចំនួន១០០០ដើម ករណីទី២. កាប់បំផ្លាញចោលឧបករណ៍លបប្រើស១០០ឬលបកន្ទុយ​កណ្ដុរ​២៥លប។

មុននឹងបញ្ចប់បេសកកម្ម ឯកឧត្តម ប៉ែន ផល្លីកា បានសម្តែងការថ្លែងអំណរគុណ និងសូមសរសើរដល់ក្រុមការងារចម្រុះរបស់យើង ដែលជានិច្ចកាលតែងតែខិតខំ​ប្រឹង​​ប្រែង ទប់ស្កាត់បទល្មើសជលផលបានយ៉ាងសកម្មដូចភ្លៀងរលឹម ជា​ពិសេស​​​កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលតែងតែចុះល្បាត​ជាប្រចាំ​ផងដែរ៕

 រូបភាព៖ ក្រសួងកសិកម្ម 

ព័ត៌មានទាក់ទង

ការប្រមូលផ្តុំអំណាចរបស់យក្សកសិពាណិជ្ជកម្ម កំពុងផ្លាស់ប្តូរប្រព័ន្ធស្បៀងពិភពលោក កម្ពុជានាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនជាលើកដំបូង កសិករព្រួយបារម្ភជីវភាព ខណៈអាកាសធាតុប្រែប្រួលគំរាមកំហែងផលដំណាំក្នុងរដូវវស្សាឆ្នាំ២០២៦ ក្រសួងកសិកម្មបើកសិក្ខា​សាលាពិគ្រោះយោបល់ស្តីពី«ការលើកស្ទួយផលិតកម្មម្រេច​ប្រកបដោយសុវត្ថិភាពនិងភាតរភាព» ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុង​វិស័​យកសិកម្ម តាមផ្ទាលឌីជីថល រដ្ឋមន្រ្តីក្រសួងកសិកម្ម បើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើស ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូល​ជ្រូក​រស់ និង​សាច់បង្កកខុសច្បាប់ អាជ្ញាធរបដិសេដ្ឋសំណើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋចំនួន១៥៥គ្រួសារ ក្នុងខេត្តកំពង់ធំ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម