![]()
ដោយ៖ កែវ រតនៈ
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់បៃតងប៉ុស្តិ៍តាមបណ្ដាញសង្គមតេឡេក្រាមថា រដូវបិទនេសាទ គឺចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះតំបន់គ្រប់គ្រងជលផលទឹកសាបដែលស្ថិតនៅ ខាងជើងខ្សែស្របទន្លេចតុម្មុខ។ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា ចំពោះតំបន់គ្រប់គ្រងជលផលទឹកសាបដែលស្ថិតនៅ ខាងត្បូងខ្សែស្របទន្លេចតុម្មុខ។
ឯកឧត្តមបន្ថែមថា រដូវបិទនេសាទ ប្រជាពលរដ្ឋក៏ដូចជាប្រជានេសាទ អាចនេសាទបានដោយប្រើឧបករណ៍នេសាទខ្នាតតូច (គ្រួសារ) លើកលែងតែកន្លែងអភិរក្សដែលហាមធ្វើនេសាទគ្រប់ពេលវេលានិងឧបករណ៍នេសាទគ្រប់ប្រភេទ។ ហើយការធ្វើនេសាទខ្នាតតូច (គ្រួសារ) មិនតម្រូវឱ្យមានលិខិតអនុញ្ញាតធ្វើនេសាទនោះទេ ។
ដោយឡែករដូវបើកនេសាទ គឺចាប់ពីថ្ងៃទី១ តុលា ដល់ថ្ងៃទី៣១ ឧសភា ចំពោះតំបន់គ្រប់គ្រងជលផលទឹកសាបដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ ។ ចាប់ពីថ្ងៃទី១ វិច្ឆិកា ដល់ថ្ងៃទី៣០ មិថុនា ចំពោះតំបន់គ្រប់គ្រងជលផលទឹកសាបដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុម្មុខ។
ច្បាប់ស្តីពីជលផលដែលបានកំណត់ឱ្យមានរដូវបិទនិងរដូវបើកនេសាទ គឺដើម្បីរក្សានិរន្តរភាពនៃធនធានជលផល។ ការខិតខំប្រឹងប្រែងចូលរួមនិងអនុវត្តច្បាប់នាំឱ្យផលនេសាទទឹកសាបមានការកើ នឡើងគួជាទីមោទនៈនេះ នាំឱ្យមហាជនមានការអបអរសាទរ និងសប្បាយរីករាយ។ មច្ឆជាតិដែលកើនឡើងនេះ គឺដោយមានការចូលរួម ថែរក្សា ការពារ អភិរក្ស ទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលពីសមត្ថកិច្ចជំនាញជលផល កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីអ្នកសារព័ត៌មានក៍ដូចជាអ្នកពាក់ព័ន្ធផងដែរ។
រដូវបិទនេសាទមិនប៉ះពាល់ដល់អ្នកនេសាទនោះទេ ប្រជានេសាទនៅតែអាចធ្វើនេសាទដោយឧបករណ៍នេសាទខ្នាតតូច(គ្រួសារ)ស្របតាមច្បាប់ស្តីពីជលផល។ ផ្ទុយទៅវិញរដូវបិទនេសាទនាំឱ្យរក្សាបាននូវផលស្តុកមច្ឆជាតិនិងមានការកើនឡើងជាបន្តបន្ទាប់។
បើតាម លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យបញ្ជាក់ឱ្យដឹងថា ផលត្រីមានការកើនឡើងជាងឆ្នាំមុនប្រមាណ ១០%ក្នុងឆ្នាំ២០២៥ ហើយធៀបនឹងឆ្នាំ២០២៤ ដោយសារការសហការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ក្នុងការការបង្ក្រាបបទល្មើសនេសាទ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់៕



ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍ ចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងគាំទ្រកសិករសហគមន៍ កសិកម្ម និងក្រុមហ៊ុនកសិកម្ម ក្នុងខេតចំនួន២
តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គទំហំជាង១ហិកតា ក្នុងខេត្តស្ទឹងត្រែង បានចុះបញ្ជីដីធ្លីរួចរាល់ជាស្ថាពរ
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បន្តធ្វើតេស្តវាយតម្លៃសមត្ថភាពជូនពល ករមកពីថៃជិត ១០០នាក់ ដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ
ឯកឧត្តមរដ្ឋមន្ត្រី កសិកម្ម ចូលរួមប្រជុំអន្តរក្រសួងត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ថ្នាក់រដ្ឋមន្ត្រីលើកទី៦
28-ឧសភា-2026 - ម៉ោង 11:13:AM
21-ឧសភា-2026 - ម៉ោង 10:10:AM
21-ឧសភា-2026 - ម៉ោង 10:10:AM
20-ឧសភា-2026 - ម៉ោង 09:07:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា