![]()
ដោយ៖ កែវ រតនៈ
យោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ និង ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការប្រមូល និងធានាគុណភាពទិន្នន័យកសិកម្ម» នៅខេត្តកំពត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់២៨ ខែឧសភា ឆ្នាំ២០២៦។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមកពីនាយកដ្ឋានសំខាន់ៗចំនួន៣ រួមមាន៖ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នាយកដ្ឋានបរិវត្តកម្មឌីជីថល និងនាយកដ្ឋានផែនការ និងស្ថិតិ។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៤៖ អភិវឌ្ឍសមត្ថភាពក្រុមការងារថ្នាក់ជាតិឱ្យកាន់តែយល់ច្បាស់ពីការប្រើប្រាស់ CAOs Farmbook App ធានាបាននូវការគ្រប់គ្រង Admin Dashboard ប្រកបដោយប្រសិទ្ធភាព ស្វែងយល់ពីរបៀបបង្កើតផ្ទាំង និងគ្រប់គ្រងទិន្នន័យ ដោយប្រើប្រាស់កម្មវិធី Power BI បង្កើតប្រព័ន្ធទំនាក់ទំនង និងវិធានការធានាគុណភាព សម្រាប់ការប្រមូលទិន្នន័យឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ណែនាំឱ្យនាយកដ្ឋានទាំង៣ ត្រូវបង្កើនកិច្ចសហការគ្នាឱ្យបានស្អិតរមួត ក្នុងកិច្ចការប្រមូល និងគ្រប់គ្រង់ទិន្នន័យវិស័យកសិកម្ម ប្រកបដោយសុក្រឹតភាព គុណភាព និងគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការរៀបចំផែនការគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មជាតិ៕




រូបភាព៖ ក្រសួងកសិកម្ម
ការប្រមូលផ្តុំអំណាចរបស់យក្សកសិពាណិជ្ជកម្ម កំពុងផ្លាស់ប្តូរប្រព័ន្ធស្បៀងពិភពលោក
កម្ពុជានាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនជាលើកដំបូង
កសិករព្រួយបារម្ភជីវភាព ខណៈអាកាសធាតុប្រែប្រួលគំរាមកំហែងផលដំណាំក្នុងរដូវវស្សាឆ្នាំ២០២៦
ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុងវិស័យកសិកម្ម តាមផ្ទាលឌីជីថល
ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូលជ្រូករស់ និងសាច់បង្កកខុសច្បាប់
អាជ្ញាធរបដិសេដ្ឋសំណើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋចំនួន១៥៥គ្រួសារ ក្នុងខេត្តកំពង់ធំ
23-កក្តដា-2026 - ម៉ោង 10:25:AM
20-កក្តដា-2026 - ម៉ោង 03:58:PM
30-មិថុនា-2026 - ម៉ោង 02:32:PM
26-មិថុនា-2026 - ម៉ោង 11:44:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា