សារព័ត៌មានបៃតងប៉ុស្តិ៍

វត្តមានកូនផ្សោត១ក្បាលថ្មីទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី

28-មេសា-2026 - ម៉ោង 10:18:AM

ដោយ៖ វិចិត្រ

 

កូនផ្សោតទន្លេមេគង្គទើបកើតថ្មីចំនួន១ក្បាល ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី ក្នុង​ភូមិ​កាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ នេះបើ​តាម​ការ​ផ្សព្វ​ផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃ​ចន្ទ​នេះ​។

 

បើតាមក្រសួងកសិកម្ម កូនផ្សោតនេះត្រូវបានប្រទះឃើញ នៅវេលាម៉ោង១៥:២០នាទីរសៀល ដោយក្រុមផលិតព័ត៌មាន​នៃក្រសួង​ក​សិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក៏ត្រូវបាន​ចុះ​ផ្ទៀង​ផ្ទាត់ដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាល​ជលផល​ក្រចេះ និងអង្គការ WWF ផងដែរ។ ក្រោយធ្វើការផ្ទៀងផ្ទាត់រួច​ក្រុមអ្នកជំនាញបាន​កំណត់​ឱ្យ​ដឹង​ថា កូនផ្សោតនេះមានអាយុប្រមាណ៣ថ្ងៃ មានសុខភាពល្អ និងកំពុងហែលលេង​ជាមួយ​ក្រុម​សត្វផ្សោតពេញវ័យប្រមាណ ៦ក្បាល ផ្សេងទៀត។

 

ក្រសួងកសិកម្ម បានបញ្ជាក់ថា នេះគឺជាកូនផ្សោតទី៦ ដែលត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦ ។ តាមរយៈវត្តមានថ្មីនៃកូនផ្សោតនេះ បានធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើន​ឡើង​ដល់ចំនួនសរុប ១១៨ក្បាល។

 

ជាមួយគ្នានេះ ក្រសួង ក៏បានអំពាវនាវដល់ប្រជានេសាទ និងប្រជាពលរដ្ឋទាំងអស់ សូមបន្ត​កិច្ច​សហការ និងចូលរួមការពារសត្វផ្សោតដែលជារតនសម្បត្តិជាតិមានជីវិតរបស់កម្ពុជា តាម​រយៈ​ការចូលរួមថែរក្សាបរិស្ថានទន្លេ និងគោរពតាមការណែនាំរបស់ឆ្មាំទន្លេ ដើម្បីឱ្យកូន​ផ្សោត​តូចៗទាំងនេះអាចធំធាត់ដោយសុវត្ថិភាព៕

 

ព័ត៌មានទាក់ទង

អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីដកហូតបានរណាយន្ត៤គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួន វត្តមានកូនផ្សោត១ក្បាលថ្មីទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី រដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់ឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតម​ន្ត្រី២រូប ករណីសង្ស័យបានទារលុយពីក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ គិតចាប់ពីឆ្នាំ២០២៥ កម្ពុជាទប់ស្កាត់ទឹកកខ្វក់បានជាង២៦លានម៉ែត្រគូប អង្គការអុកស្វាមកម្ពុជា រៀបចំកម្មវិធីសម្ពោធរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៦ មន្ត្រីជំនាញ ចុះពិនិត្យលើការគ្រប់គ្រងទីលានទុកដាក់សំរាមជំរុញ​ភាពស្អាត អនាម័យបរិស្ថាន និង សុខភាពសាធារណៈ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម