
ដោយ៖ កែវ រតនៈ
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារអភិរក្សជលផល បានអំពាវនាវឱ្យភ្ញៀវទេសចរទាំងអស់ចូលរួមថែរក្សាឱ្យបានគង់វង្ស គាំទ្រការពារជីវសមុទ្ររបស់យើងទាំងអស់គ្នា ដើម្បីថែរក្សាធនធានធម្មជាតិដ៏កម្រនេះឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីលោកជំទាវ និងអាជ្ញាធរមូលដ្ឋាននៃឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានប្រទះឃើញភ្ញៀវទេសចរមួយចំនួនបានដកហូតនូវផ្កាថ្ម ពីប្រជុំក្កោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង យកឡើងមកលើគោក ដើម្បីទុកធ្វើជាវត្ថុអនុស្សាវរីយ៍។
សូមជម្រាបថា ផ្កាថ្ម ជាទីជម្រកដ៏សំខាន់សម្រាប់ជីវិតសត្វសមុទ្ររាប់ពាន់ប្រភេទ និងផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រ។ វាជួយការពារជីវៈចម្រុះរាប់ពាន់ប្រភេទនៅក្រោមសមុទ្រ គាំទ្រសេដ្ឋកិច្ចក្នុងតំបន់ ពិសេសអេកូទេសចរណ៍ និងសហគមន៍នេសាទសមុទ្រក្នុងប្រទេសកម្ពុជា ក៏ដូចជាជំរុញដល់ការយល់ដឹងផ្នែកវិទ្យាសាស្រ្ដ៕

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូលជ្រូករស់ និងសាច់បង្កកខុសច្បាប់
អាជ្ញាធរបដិសេដ្ឋសំណើសុំចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋចំនួន១៥៥គ្រួសារ ក្នុងខេត្តកំពង់ធំ
ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍ ចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងគាំទ្រកសិករសហគមន៍ កសិកម្ម និងក្រុមហ៊ុនកសិកម្ម ក្នុងខេតចំនួន២
16-មិថុនា-2026 - ម៉ោង 11:33:AM
12-មិថុនា-2026 - ម៉ោង 11:43:AM
12-មិថុនា-2026 - ម៉ោង 10:51:AM
11-មិថុនា-2026 - ម៉ោង 11:15:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា