សារព័ត៌មានបៃតងប៉ុស្តិ៍

ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass មិនតម្រូវឱ្យមានការបង់ថ្លៃសេវាអ្វីទាំងអស់

3 ម៉ោងមុន

ដោយ៖ វិចិត្រ

 

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី២៧ មេសានេះថា ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass មិនតម្រូវឱ្យមានការបង់ថ្លៃសេវាអ្វី​ទាំង​អស់។

 

Cambodia v-Pass (Visitor Pass) គឺជាប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីមួយ ដែលត្រូវបានដាក់​ឱ្យ​ប្រើ​ប្រាស់ ដើម្បីជំនួសការប្រថាប់ត្រាចូល-ចេញលើលិខិតឆ្លងដែន ឬស្ទីកឃ័រ QR Code សម្រាប់អ្នកដំណើរជនបរទេស ធ្វើដំណើរចូល-ចេញ ប្រទេសកម្ពុជា តាមច្រកទ្វារអាកាស យានដ្ឋានអន្តរជាតិទាំងបី និងច្រកទ្វារកំពង់ផែអន្តរជាតិ។ ប្រព័ន្ធនេះត្រូវបានដាក់ឱ្យសាក ល្បង តាំងតែពីថ្ងៃទី១ ខែ​កក្ក​ដា ឆ្នាំ២០២៥ ដើម្បីសម្រួលនីតិវិធីអន្តោប្រវេសន៍ឱ្យមានភាព រហ័ស សុវត្ថិភាព និងទំនើប​កម្ម​។

 

លុះនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ជូនដំណឹងជាថ្មីអំពីការបន្ត​ដាក់​ឱ្យអនុវត្តប្រើប្រាស់សាកល្បងប្រព័ន្ធ Cambodia v-Passនេះ៕

 

 

 

 

ព័ត៌មានទាក់ទង

ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass មិនតម្រូវឱ្យមានការបង់ថ្លៃសេវាអ្វីទាំងអស់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈ សម្រាប់សាធារណជនចូលកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ​«ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា» កម្ពុជាលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនទាំងអស់ ប៉ុន្តែមិនរាប់បញ្ចូលចិនតៃវ៉ាន់ អ្នកនាំពាក្យឱ្យដឹងថាតំបន់ទេសចរណ៍ក្នុងខេត្តឧត្តរមានជ័យនឹងកាន់តែទាក់ទាញការចាប់អារម្មណ៍ប្រសិនបើស្ថានភាពវិលទៅរកស្ថានភាពដូចដើម ក្នុងខែកក្កដា ឆ្នាំ២០២៥ ប្រាសាទព្រះវិហារទទួលភ្ញៀវទេសចរណ៍សរុប ៩ ៥៣៤នាក់ ខណៈប្រាសាទកោះកេរទទួលបាន ៧ ៣៣៥នាក់ ក្រសួងរៀបចំដែនដី ផ្តួចផ្តើម និងជ្រើសយកសហគមន៍ត្រពាំងសង្កែ ជាសហគមន៍គំរូ រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់សេវាទេសចរណ៍ និងនេសាទ ដើម្បីលើកស្ទួយជីវភាពពលរដ្ឋ រដ្ឋមន្ត្រីក្រសួងបរិស្ថានថា ក្រសួងកំពុងអភិវឌ្ឍតំបន់អេកូទេសចរណ៍ជាច្រើន ដែលទាក់ទាញ ចំណូលទ្រទ្រង់ជីវភាពប្រជាសហគមន៍ ភ្ញៀវទេសចរជិត២៤លាននាក់ធ្វើដំណើរកម្សាន្តទូទាំងប្រទេសនាឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម