សារព័ត៌មានបៃតងប៉ុស្តិ៍

យោធភូមិភាគកម្ពុជា-ថៃ ជួបគ្នាក្រៅផ្លូវការបន្តជំរុញការអនុវត្តកិច្ចព្រ​មព្រៀងនានាកន្លងមក

8 ម៉ោងមុន

ដោយ៖ វិចិត្រ

 

យោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ បានជួប​គ្នា​ក្រៅ​ផ្លូវ​ការ នៅច្រកអន្តរជាតិជាំ-សាំង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បើតាមអ្នកនាំពាក្យ​ក្រ​សួង​ការពារជាតិកម្ពុជា នៅក្នុងជំនួបក្រៅផ្លូវការថ្នាក់យោធភូមិភាគនេះ ភាគីទាំង២បាន​ពិភា​ក្សា​បន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងនានាកន្លងមកឱ្យបានពេញលេញ និងមានប្រសិទ្ធភាព​។

 

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី២៣ ខែ​មេសា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ យោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាន​នៃ​គណៈ​កម្មា​ធិការ​ព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅវេលាម៉ោង ១១:០០នាទី នៅច្រក​អន្តរ​ជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គណៈប្រតិភូកម្ពុជាដឹកនាំ​ដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈ​ប្រតិភូ​ថៃ​ដឹក​នាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។

 

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់បន្ថែមនៅក្នុងសេចក្តី​ប្រកាស​ព័ត៌មានថា ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញ​ការ​អនុ​វត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារពេញលេញនៃសេចក្តី​ប្រកា​សរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះ​ស្រាយ​បញ្ហាកម្រិតមូលដ្ឋានក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោ​ធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ។

 

ជាថ្មីម្តងទៀត ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ក្នុងការ​គោ​រព និងអនុវត្ត​យ៉ាង​ពេញលេញខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃ​គណៈ​កម្មា​ធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែង​ការណ៍​​រួម​ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់​រវាងប្រទេសទាំងពីរ៕

ព័ត៌មានទាក់ទង

យោធភូមិភាគកម្ពុជា-ថៃ ជួបគ្នាក្រៅផ្លូវការបន្តជំរុញការអនុវត្តកិច្ចព្រ​មព្រៀងនានាកន្លងមក កម្ពុជាតវ៉ាប្រឆាំងនឹងសកម្មភាពយោធាថៃបន្តពង្រឹងការកាន់កាប់ដោយខុសច្បាប់លើអធិបតេយ្យកម្ពុជា កម្ពុជាសោកស្តាយ បើថៃដកខ្លួនជាឯកតោភាគីចេញពី MoU ឆ្នាំ២០០១ ស្តីពីដែនសមុទ្រត្រួតគ្នា បន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះទេ កម្ពុជាមិនត្រូវការប្រេងពីប្រទេសថៃ ព្រោះកម្ពុជាមានប្រភពនាំចូលគ្រប់គ្រាន់ ក្រសួងការងារ និងសមាគមជប៉ុន JCA ពិភាក្សាស្វែងរកឱកាសការងារ និងការបញ្ជូនពលករទៅជប៉ុន ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀង​ផ្ទាត់ លើការគោរពសេចក្តីប្រកាសរួមរវាងកម្ពុជា-ថៃ ក្រោយបទឈប់បាញ់​ចូលជាធរមាន ក្នុងខេត្តឧត្តរមានជ័យ កម្ពុជអះអាងថាការស្នើលុបMOUឆ្នាំ២០០០របស់ព្រឹទ្ធសភាថៃគឺ​ជាឧបសគ្គ​ដល់​ការដោះស្រាយ​បញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី របាយការណ៍របស់ CDRI និង ERIA ថា ពល​ករ​ខ្មែរ​ដែល​​មកពីថៃជាង ៦០ម៉ឺននាក់​មានការងារធ្វើ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម