សារព័ត៌មានបៃតងប៉ុស្តិ៍

កម្មករជិត១០០នាក់ រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា

15 ម៉ោងមុន

ដោយ៖ វិចិត្រ

 

កម្មករចំនួន៩៣នាក់បានរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា ដែល​ក្នុងនោះមានកម្មករចំនួន១៤នាក់ បានស្លាប់១៥ នាក់រងរបួសធ្ងន់ និង៦៤នាក់ផ្សេង​ទៀត​របួស​ស្រាល។  នេះបើលិខិតប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

 

បើតាមក្រសួងការងារ ករណីទី១ កើតឡើងនៅភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់​ត្រ​ឡាច ខេត្តកំពង់ឆ្នាំង រវាងរថយន្ត ដឹកទំនិញធុនធំជាមួយរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែល​មានជនរងគ្រោះចំនួន ៥៣នាក់ (ស្រី ៥០នាក់) ក្នុងនោះ ស្លាប់ចំនួន ៩នាក់ (ស្រី ៨នាក់) របួសធ្ងន់ចំនួន ៩នាក់ (ស្រី ៨នាក់) នឹងរបួសស្រាលចំនួន ចំនួន ៣៥នាក់ (ស្រី ៣៤នាក់)។

 

ចំពោះករណីទី២ កើតឡើងនៅភូមថ្មី សង្កាត់សង្ឃរ ក្រុងស្វាយរៀង ខេត្តស្វាយរៀង រវាង​រថ​យន្ត​​ដឹកជញ្ជូនកម្មករ និយោជិតនិងរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែលមាន​ជនរង​គ្រោះ​ចំនួន ៤០នាក់ (ស្រី ២៤នាក់) ក្នុងនោះ ស្លាប់ចំនួន ៥នាក់ (ស្រី ២នាក់) របួសធ្ងន់ចំនួន ៦នាក់ (ស្រី ៤នាក់) និងរបួសស្រាលចំនួន ២៩នាក់ (ស្រី ១៨នាក់)។

 

ភ្លាមៗក្រោយពេលកើតហេតុ អ្នករងរបួសខ្លះ ត្រូវបានបញ្ជូនទៅសង្គ្រោះ​នៅមន្ទីរ​ពេទ្យ​ដែល​នៅ​​ក្បែរកន្លែងកើតហេតុ ខ្លះបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត និងខ្លះទៀតកំពុង​បញ្ជូន​បន្ត​មក​មន្ទី​រ​ពេទ្យ​កាល់​ម៉ែត្រ។

 

ក្រសួងបានឱ្យដឹងថា គ្រោះថ្នាក់ដែលបណ្តាលឱ្យមានការកម្មកររងបួសច្រើនបែបនេះ​គឺពុំ​ធ្លាប់​មានទេពីមុនមក ហើយខ្លួននឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីបង្កើន​សុវត្ថិ​ភាពដឹកជញ្ជូនកម្មករ និយោជិត។

 

ក្នុងនោះក្រសួងបញ្ជាក់ថា ចំពោះរាល់ការចំណាយនៅក្នុងពិធីបុណ្យសពគឺជាបន្ទុករបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិ សន្តិសុខសង្គម ព្រមទាំងទទួលអត្ថ ប្រយោជន៍ស្របតាមច្បាប់ស្តីពីការងារ និងគោលរបបសន្តិសុខសង្គម៕

ព័ត៌មានទាក់ទង

កម្មករជិត១០០នាក់ រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា ក្រសួងការងារ និងក្រុមហ៊ុន Daikin  កំពុងពង្រីកភាពជាដៃគូ ដោយដាក់គោលដៅរួមគ្នាអភិវឌ្ឍន៍ធនធានមនុស្សផ្តោតលើសមត្ថភាពផ្នែកបរិក្ខារត្រជាក់ ក្មេងទំនើងជិត៨រយនាក់ ត្រូវបានផ្ទេរទៅព័ន្ធនាគារខេត្តជាប់ព្រំដែនចំនួន២ ដើម្បីបង្វឹកបង្វឺនជំនាញ ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង៨លានដុល្លារដល់ កម្ពុជា សម្រាប់អនុវត្តគម្រោង​បង្កើត​វិទ្យា​ស្ថានគរុកោសល្យនៅខេត្តកំពង់ចាម រដ្ឋមន្ត្រី្កក្រសួងព័ត៌មានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជំហានទី២ កម្មករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៩៣ភាគរយ ចុះឈ្មោះក្នុងថ្នាលឌីជីថលដោយខ្លួនឯង ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលពិសេស ស្តីពីអាជ្ញាកណ្តាល និងផ្សព្វផ្សាយប្រកាសស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល សាលារៀន និងមន្ទីរពេទ្យមួយចំនួនក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងគ្រោះពីសង្គ្រាម ឈ្លានពាននៅបន្តបិទទ្វារ ក្រសួងកិច្ចការនារី ជាក្រសួងទី៤ ដែលបានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងតាមការគ្រោងទុក
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម