
ដោយ៖ សំនៀង
អភិបាលខេត្តចំនួន៤ រួមមាន ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនតំណាងបណ្ដា សហគមន៍តំបន់ការពារធម្មជាតិ «ព្រៃឡង់» សរុបចំនួន ២១សហគមន៍ ក្នុងភូមិសាស្ត្រខេត្តទាំងបួន ព្រមទាំងបានស្ដាប់នូវរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការគ្រប់គ្រង ព្រមទាំងបញ្ហាប្រឈមនានា ដើម្បីស្វែង យល់ស៊ីជម្រៅអំពីឧបសគ្គដែលសហគមន៍បានជួបប្រទះនាពេលកន្លងមក ក្នុងបេសកកម្មការពារ និងអភិ រក្សធនធានធម្មជាតិ។
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ជំនូបជាប្រវត្តិសាស្ត្រនេះធ្វើឡើងដោយស្របតាម អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចប្រមុខរាជរដ្ឋាភិបាល ដើម្បីធ្វើបច្ចុប្បន្នភាព និងរកដំណោះ ស្រាយចំពោះរាល់បញ្ហាដែលបានកើតឡើងឱ្យចំគោលដៅ។ ឯកឧត្តម បានបន្តថា តួនាទីស្នូលរបស់ បងប្អូនសហគមន៍ដែលមិនត្រឹមតែជាអ្នកគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជា អ្នកអាស្រ័យផលផ្ទាល់ពីអនុផលព្រៃឈើ ដើម្បីការរីកចម្រើននៃសេដ្ឋកិច្ចគ្រួសារ ក្នុងគោលដៅអភិរក្ស និងអភិវឌ្ឍប្រកបដោយនិរន្តភាព។
តំណាងសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ជួន ជួប បានមានប្រសាសន៍ថា លោកមានសេចក្ដីសប្បា យរីករាយក្រៃលែង ដែលថ្នាក់ដឹកនាំបង្កើតឱ្យមានវេទិការជួបគ្នារវាងបណ្ដាញទាំង៤ខេត្ត ព្រោះថាកន្លង មកមិនដែលមានការជួបជុំគ្នាបែបនេះទេ មិនធ្លាប់បានទំនាក់ទំនងគ្នារវាងខេត្តនិងខេត្ត សហគមន៍ និង សហគមន៍នោះទេ។ ជាងនេះទៅទៀត លោកមិនធ្លាប់ដឹងថានៅតាមខេត្តនីមួយៗមានគោលនយោបាយ បែបណានោះទេ ហើយខេត្តនីមួយៗធ្វើការផ្សេងៗគ្នា មានគំនិតរាងខ្លួន តែបើបង្កើតឱ្យមានវេទិការជួបគ្នា បែបនេះ សហការ និងដើរផ្លូវតែមួយធ្វើឱ្យបណ្ដាញសហគមន៍សប្បាយចិត្ត និងរួមគ្នាការពារ និងអភិវឌ្ឍ ថែមទៀត។
ដោយឡែក តំណាងសហគមន៍ព្រៃឡង់ខេត្តក្រចេះ លោក សា ខូយ ក៏បានលើកឡើងពីបញ្ហាប្រឈមដែល សហគមន៍របស់លោកបានជួបប្រទះនៅពេលដើរល្បាតព្រៃ គឺនៅក្នុងរដូវប្រាំងអាចប្រឈមនឹងបញ្ហាភ្លើង ឆេះព្រៃ និងការទន្រ្ទានដីព្រៃពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលមានដីចម្ការនៅជិតតំបន់ព្រៃឡង់។ លោកបានបន្ថែមថា បើថ្នាក់ខេត្តបង្កើតឱ្យមានវេទិការជួបជុំគ្នារវាងបណ្ដាញទាំង៤ខេត្តដូច្នេះ ពិតជាល្អ ខ្លាំងណាស់ ដែលសហគមន៍នៃខេត្តនីមួយៗមានឱកាសក្នុងការផ្ដល់ព័តមានឱ្យគ្នាទៅវិញទៅមក ពីបញ្ហា ប្រឈម និងផលវិបាកដែលសហគមន៍បានជួបប្រទះក្នុងដំណើរការការពារព្រៃឡង់នេះ។
សូមបញ្ជាក់ថា ជំនួបដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្នុងគោលបំណងដើម្បីផ្សាភ្ជាប់មនោសញ្ចេតនារវាងថ្នាក់ដឹកនាំខេត្ត ជាមួយបងប្អូនសហគមន៍ បង្កើនកិច្ចសហការអន្ដរខេត្ត ព្រមទាំងស្វែងរកដំណោះស្រាយរួមគ្នាក្នុងកិច្ចការ គ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍សហគមន៍ឱ្យមានចីរភាព ក៏ដូចផ្ដល់ការគាំទ្រនិងលើកទឹកចិត្តដល់បងប្អូន សហគមន៍ដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ ជាតិឱ្យបានគង់វង្ស៕



អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព
មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីដកហូតបានរណាយន្ត៤គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួន
វត្តមានកូនផ្សោត១ក្បាលថ្មីទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី
រដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់ឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតមន្ត្រី២រូប ករណីសង្ស័យបានទារលុយពីក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ
គិតចាប់ពីឆ្នាំ២០២៥ កម្ពុជាទប់ស្កាត់ទឹកកខ្វក់បានជាង២៦លានម៉ែត្រគូប
អង្គការអុកស្វាមកម្ពុជា រៀបចំកម្មវិធីសម្ពោធរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៦
មន្ត្រីជំនាញ ចុះពិនិត្យលើការគ្រប់គ្រងទីលានទុកដាក់សំរាមជំរុញភាពស្អាត អនាម័យបរិស្ថាន និង សុខភាពសាធារណៈ
អង្គការអុកស្វាម និងសហគមន៍តាមដងទន្លេមេគង្គរួមគ្នាអបអរសាទរទិវាពិភពលោកទឹក និងទន្លេ
មន្ទីរបរិស្ថានខេត្តក្រចេះ និងស្ថាប័នពាក់ព័ន្ធធ្វើយុទ្ធនាការសម្អាតអនាម័យក្នុងក្រុងក្រចេះ ត្រៀមរៀបចំបុណ្យទន្លេ
04-ឧសភា-2026 - ម៉ោង 10:13:AM
28-មេសា-2026 - ម៉ោង 10:18:AM
07-មេសា-2026 - ម៉ោង 10:53:AM
01-មេសា-2026 - ម៉ោង 11:28:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា