សារព័ត៌មានបៃតងប៉ុស្តិ៍

សមត្ថកិច្ចស្រុកឆែប ចុះពិនិត្យទីតាំង និងស្វែងរកបទល្មើស Scam Online នៅតំបន់ជិតជ្រោះសុភមិត្ត

1 ម៉ោងមុន

ប្រតិបត្តិការនេះដឹកនាំដោយ លោក​ ឃិត​ សុធារ៉ា អភិបាលស្រុកឆែប នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំបន្ទាប់​ពីទទួលបានបទបញ្ជាផ្ទាល់ពី ឯកឧត្តម គីម រិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដើម្បីពង្រឹង​ការត្រួតពិនិត្យ និងបង្ក្រាបបទល្មើស Scam Online នៅតាមតំបន់ព្រំដែន និងទីតាំងសង្ស័យនានា ក្នុងភូមិសាស្ត្រខេត្តព្រះវិហារពោលគឺបន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍អំពីសកម្មភាពគួរឱ្យសង្ស័យនៅក្នុងមូលដ្ឋាន។។


បើតាមរដ្ឋបាលស្រុកឆែប កម្លាំងចម្រុះបានចុះពិនិត្យយ៉ាងម៉ត់ចត់នៅតំបន់ជិតជ្រោះសុភមិត្ត ព្រំដែនកម្ពុជា-ឡាវ បន្ទាប់ពីមានព័ត៌មានថា អាចមានក្រុមជនបរទេស ឬជនជាតិចិន លាក់ខ្លួន និងប្រព្រឹត្តសកម្មភាពពាក់ព័ន្ធ Scam Online នៅក្នុងតំបន់នោះ។

ទោះជាយ៉ាងណា ជាលទ្ធផលនៃការចុះត្រួតពិនិត្យ មិនបានរកឃើញវត្តមានក្រុមជនបរទេស ឬជនជាតិ​ចិន​ពួនសំងំលាក់ខ្លួននៅក្នុងភូមិសាស្ត្រខាងលើនោះទេ។

ថ្លែងប្រាប់សារព័ត៌មានបៃតងប៉ុស្តិ៍(BTP) លោក​ ឃិត​ សុធារ៉ា អភិបាលស្រុកឆែប បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាននៅតែបន្តអនុវត្តវិធានការតាមដាន ស្រាវជ្រាវ និងបង្ក្រាបបទល្មើស Scam Online ជាបន្តបន្ទាប់ ដោយមិនមានការយោគយល់ ឬអនុគ្រោះចំពោះសកម្មភាពខុសច្បាប់ណាមួយឡើយ នៅក្នុងដែនសមត្ថកិច្ចដែលខ្លួនកំពុងគ្រប់គ្រង។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យចូលរួមសហការជាមួយអាជ្ញាធរ ដោយរាយការណ៍ និងផ្តល់ព័ត៌មានជាបន្ទាន់ ប្រសិនបើប្រទះឃើញក្រុមជនសង្ស័យ ឬសកម្មភាពពាក់ព័ន្ធនឹងបទល្មើស Scam Online ដើម្បីឱ្យសមត្ថកិច្ចអាចចាត់វិធានការបានទាន់ពេលវេលា។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបង្កើនការបង្ក្រាបបទល្មើស Scam Online នៅទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ព្រំដែន និងទីតាំងដែលអាចជាកន្លែងលាក់ខ្លួនរបស់ក្រុមឧក្រិដ្ឋជនអនឡាញ៕

 រូបភាព៖ រដ្ឋបាលស្រុកឆែប

ព័ត៌មានទាក់ទង

សមត្ថកិច្ចស្រុកឆែប ចុះពិនិត្យទីតាំង និងស្វែងរកបទល្មើស Scam Online នៅតំបន់ជិតជ្រោះសុភមិត្ត ក្រសួងការពារជាតិ បដិសេធការចោទប្រកាន់ថាកម្ពុជាជាអ្នកបង្ករឱ្យមានលឺស្នូរផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ កម្ពុជាប្រគល់ជនជាតិថៃម្នាក់ លួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជាជូនភាគីថៃ កម្ពុជា បានធ្វើលិខិតតវ៉ាអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតទៅក្រុមការងារ​ទំ​នាក់ទំនង​ព័ត៌​មាន​​ថៃ ក្រសួងវប្បធម៌តវ៉ា  ការដាក់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណវត្ថុដទៃទៀត  ក្នុងបញ្ជីបូជនីយដ្ឋានជាតិរបស់ប្រទេសថៃ ប្រមុខរដ្ឋស្ដីទីកម្ពុជា បញ្ជាក់ជំហរឆ្ពោះទៅយន្តការអន្តរជាតិ រដ្ឋសភាអនុម័តជាផ្លូវការដោយសំឡេងគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់«កាតព្វកិច្ចយោធា» សេចក្ដីថ្លែងការណ៍រួមមេដឹកនាំអាស៊ានបញ្ជាក់ជាថ្មីនូវសាមគ្គីភាពដែនសមុទ្រ កម្ពុជា ខកចិត្តនឹងការសម្រេចចិត្តរបស់ថៃដែលលុបចោលក្របខណ្ឌទ្វេភាគីតែមួយគត់ រវាងកម្ពុជា-ថៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម